​សញ្ញា​ព្រមាន នៃ​បញ្ហា​បេះដូង​ឈប់​ដើរ​ភ្លាមៗ ដែល​អ្នក​គួរ​ដឹង​

​សញ្ញា​ព្រមាន នៃ​បញ្ហា​បេះដូង​ឈប់​ដើរ​ភ្លាមៗ ដែល​អ្នក​គួរ​ដឹង​

​បេះដូង​ឈប់​ដើរ មិនមែន​ដូច​គ្នា នឹង​ជំងឺ​គាំងបេះដូង​នោះទេ តែ​វា​អាច​បណ្តាលឲ្យ​ស្លាប់​ច្រើនជាង បើសិនជា​មិន​មាន​ការព្យាបាល ឬ​សង្គ្រោះ​ទាន់ពេលវេលា​ទេ​នោះ​។ ជំងឺ​គាំងបេះដូង​មានន័យ​ថា ឈាម​ដែល​ត្រូវ​ទៅ​ចិញ្ចឹម​បេះដូង ត្រូវបាន​កាត់ផ្តាច់ ដោយសារ​តែ​ស្ទះ​សរសៃឈាម ទៅ​ចិញ្ចឹម​សាច់​បេះដូង ប៉ុន្តែ បេះដូង​ឈប់​ដើរ​គឺ បេះដូង​ឈប់​ច្របាច់​តែម្តង រឿង​នេះ​អាច​ដោយសារតែ អតុល្យភាព​ចរន្តអគ្គិសនី​ក្នុង​រាងកាយ​តែម្តង​។ បេះដូង​ដែល​ធ្វើការ​ខុស​ប្រក្រតី អាច​នាំ​ឲ្យ​បេះ​ដូងលោត​ខុស​ចង្វាក់​។ អ្នកជំងឺ​អាច​មិន​ដកដង្ហើម តែ​ដង្ហក់ ដូច្នេះ អ្នកជំងឺ​បែបនេះ ត្រូវការ​សង្គ្រោះ​បន្ទាន់ ដោយ​ការធ្វើ CPR និង​បញ្ជូន​ទៅ​ពេទ្យ​ភ្លាម​។

​សម្រាប់​អាការៈ​បេះដូ​ងឈប់​ដើ​ភ្លាមៗ ច្រើន​តែ​កើតមាន ដោយ​គ្មាន​បង្ហាញ​សញ្ញា​ព្រមាន​អ្វី​ទាំងអស់​។ យ៉ាងណាមិញ មាន​សញ្ញា​បី​សំខាន់ៗ ដែល​អាច​ជួយ​អ្នក​ដឹងថា​តើ អ្នក​នឹង​អាច​នឹង​មាន​បញ្ហា​បេះដូង​ឈប់​ដើរ​ភ្លាមៗ ឬ​អត់ ៖

  • ​សន្លប់​បាត់ស្មារតី​ភ្លាម​។ អ្នកជំងឺ​មិន​មាន​ការឆ្លើយតប​អ្វី​ទាំងអស់​។​
  • ​មិន​អាច​ដកដង្ហើម​ធម្ម​តា​បាន ដោយសារ​តែ​បេះដូង​ចាប់ផ្តើម​លោត​ញាប់​
  • ​ចាប់​ជីពចរ និង​សម្ពាធ​ឈាម​មិន​បាន ព្រោះ​តែ​ឈាម​ដែល​ត្រូវ​ផ្គត់ផ្គង់​រាងកាយ​ទាំងមូល និង​ខួរក្បាល ត្រូវ​បាន​ឈប់​ដំណើរការ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។