​អ្នក​ញ៉ាំ​ប្រៃ ភាគច្រើន នឹង​លើស​សម្ពាធ​ឈាម​

​អ្នក​ញ៉ាំ​ប្រៃ ភាគច្រើន នឹង​លើស​សម្ពាធ​ឈាម​

​ការសិក្សា​មួយ​បានបង្ហាញ​ថា អំបិល អាច​នឹង​មាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​បំផុត ទៅ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​នេះ គឺ​មានន័យថា អ្នក​ដែល​ចិត្ត​ញ៉ាំ​ប្រៃ នឹង​ប្រឈមមុខ​ខ្ពស់ ក្នុង​ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​។ ការសិក្សា​ត្រូវបាន​ចេញ​ផ្សាយ ដោយ American Journal of Hypertension​។​

​ជំងឺ​លើស​សម្ពាធ​ឈាម គឺ​ជា​ជំងឺ​ដែល​កើត​ច្រើន​បំផុត នៅ​ទូទាំង​ពិភពលោក ហើយ​បើ​តាម​ការសិក្សា ប្រជាជន​ចក្រភព​អង់គ្លេស ប្រហែលជា ៣០ ភាគរយ កំពុង​មាន​បញ្ហា​នេះ​។

​ទោះបីជា​យ៉ាងណា ក្តី​ស​ន្ទ​ស្សន៍​ទម្ងន់ (BMI) ជា​មូលហេតុ​ចំបង ដែល​ធ្វើឲ្យ​អ្នក ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។​

​អ្នកស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា ការ​មិនឲ្យ​លើស​ទម្ងន់ ទើប​ជា​គោលដៅ​ចំបង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ក្រៅ​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ការ​ញ៉ាំ​ប្រៃ ក៏​អាច​បណ្តាល​ខូច​សុខភាព សរីរាង្គ​ផ្សេងទៀត​ដែរ ដូចជា ជំងឺ​តម្រងនោម ខួរក្បាល និង​ស្ត្រេ​ស​ជាដើ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។