ក្បួន​ណែនាំ ដើម្បី​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​

ក្បួន​ណែនាំ ដើម្បី​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​

​ជំងឺ​លើស​សម្ពាធ​ឈាម ច្រើន​តែ​កើត​ឡើង នៅពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ រយៈពេល​មួយ​យូរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សព្វថ្ងៃនេះ មាន​អ្នកជំងឺ​លើស​សម្ពាធ​ឈាម​ច្រើនណាស់ ដូច្នេះ តើ​គួរ​បង្ការ​ជំងឺ​នេះ ដោយ​របៀប​ណា​ទៅ​? មាន​វិធីសាស្ត្រ​ច្រើនណាស់ ដែល​អាច​ជួយ​អ្នក​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​បាន ដោយ​មិនបាច់​ពឹងពាក់​លើ​ការប្រើ​ថ្នាំ​ឡើយ ដូចជា ៖

​ធ្វើ​ចលនា​រាងកាយ​
​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ ឬ​មិន​ធ្វើ​ចលនា​រាងកាយ​ច្រើន អាច​ប្រឈម​ខ្លាំង នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​បាន ដូច្នេះ យក​ល្អ អ្នក​គួរតែ​ចាប់ផ្តើម​បន្ថែម សកម្មភាព​រាងកាយ​ណាមួយ ក្នុង​ការងារ​ប្រចាំថ្ងៃ​អ្នកផង​។ រឿង​នេះ​មិនមែន​មានន័យថា អ្នក​ចាំបាច់​ទៅ​ហាត់ប្រាណ ក្នុង​ក្លិប​គ្រប់ពេល​ទេ តែ​ក៏​អាច​ធ្វើ​វា​នៅ​ផ្ទៃ ឬ​កន្លែង​ធ្វើការ​បាន​ដែរ​។

​គ្រប់គ្រង​ទម្ងន់​
​ទម្ងន់​របស់​អ្នក អាច​ជា​ដើមហេតុ នាំឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម ជាពិសេស នៅ​ពេល​អ្នក​ធាត់​ពេក​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត គឺ​ដោះស្រាយ​វា ជាមួយនឹង​ការ​ហាត់ប្រាណ ដូច្នេះ អ្នក​ពិតជា​អាច​សម្រក​បាន ច្រើន​គីឡូ​ជាមិនខាន ព្រម​ទាំង​សម្ពាធ​ឈាម​ដើរ​បាន​ល្អ​ទៀត​។

​បំបាត់​ភាព​តានតឹង​
​បើសិនជា​អ្នក​ចង់​កាត់បន្ថយ ឱកាស​នៃ​ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម ចូរ​ព្យាយាម​កាត់បន្ថយ កម្រិត​នៃ​ភាព​តានតឹង មក​ទាប​បំផុត តាម​តែ​អាច​ធ្វើទៅបាន​។ តើ​ថ្ងៃនេះ​មាន​អារម្មណ៍មិនល្អ​មែន​ទេ​? កុំ​ខ្វល់​អី ចូរ​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប ឬ​តាំងសមាធិ​ទៅ​។ ការហាត់​ក្បាច់​យូ​ហ្គា អាច​ជួយ​បន្ថយ​ភាព​ស្ត្រេ​ស​ផង ពង្រឹង​សាច់ដុំ​ផង និង​មាន​ភាពបត់បែន​កាន់តែ​ច្រើន​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។