​វិធី​ថែរក្សា​ដំបៅ​ជើង ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​

​វិធី​ថែរក្សា​ដំបៅ​ជើង ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​

​ការ​ដែល​មាន​ដំបៅ​នៅ​ប្រអប់ជើង គឺជា​របួស​មួយ​ប្រភេទ ដែល​កើតមាន​ជា​ញឹកញាប់ ជាពិសេស ក្រោម​ម្រាម​មេជើង ឬ​កណ្តាល​បាតជើង​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​តែម្តង​។

ដូច្នេះ ដើម្បី​ថែរក្សា​ដំបៅ​ទាំងនេះ American Diabetes Association បាន​ណែនាំ​ថា ៖

•​    ​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ដំបៅ​ដែល​កើតមាន ទោះបីជា​វា​មិន​ឈឺ​ក៏ដោយ ដើម្បី​បង្ការ​ការបង្ក​រោគ និង​ផលវិបាក​ធ្ងន់ធ្ងរ ដែល​អាច​នឹង​កើតមាន​បាន​
•​    ​សម្រាក និង​មិន​ត្រូវ​ប្រើ​ជើង ដែល​មាន​ដំបៅ​នោះ​ច្រើន​ឡើយ​
•​    ​ចូរ​ប្រើ​ក្រវាត់ ឬ​ស្បែកជើង​ពិសេស ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​
•​    ​ធ្វើយ៉ាងណា​គ្រប់គ្រង​ជាតិ​ស្ករ ក្នុង​ឈាម​ឲ្យបាន​ល្អ​
•​    ​បន្ត​ថែរក្សា​ប្រអប់ជើង ដោយ​ប្រុងប្រយ័ត្ន ក្រោយ​ពី​របួស​ជា និង​ពាក់​ស្បែកជើង​ពិសេស ដែល​ផ្តល់​ការការពារ​កាន់តែ​ល្អ​បន្ថែមទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។