គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​មិន​បាន​ទេ គួរតែ​ចៀសវាង​ផ្លែ​ឈើ​ទាំង​នេះ​

គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​មិន​បាន​ទេ គួរតែ​ចៀសវាង​ផ្លែ​ឈើ​ទាំង​នេះ​

​​បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អ្នក​អាច​ញ៉ាំ​ផ្លែឈើ​គ្រប់​ប្រភេទ​បាន ប៉ុន្តែ ញ៉ាំ​ក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ​។ មិន​មាន​ផ្លែឈើ​អ្វី ដែល​ត្រូវ​ហាមឃាត់ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ឡើយ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ដែល​គ្រប់គ្រង​មិនបាន ឬ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម មាន​ចាប់ពី ២០០ មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ (mg/dl) ឡើង​ទៅ​ហើយ ផ្លែឈើ ៥ ប្រភេទ ដែល​អ្នក​ត្រូវ​តែ​ចៀសវាង​សិន រហូត​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម មាន​ការគ្រប់គ្រង​ល្អ​វិញ​។

ផ្លែស្វាយ​
ដោយសារ​តែ​ផ្លែស្វាយ មាន​កម្រិត​ជាតិ​ស​ផ្អែម (Glycemic Index) ខ្ពស់ជាង ៥០ ដូច្នេះ អ្នក​មិន​អាច​ញ៉ាំ​ផ្លែស្វាយ​បានឡើយ​។ បើសិនជា​ជាតិ​ស្ករ​ក្នុង​ឈាម ស្ថិតក្នុង​កម្រិត​មួយ អាច​គ្រប់គ្រង​បាន​ហើយ ចូរ​ប្រាកដថា អ្នក​អាច​ញ៉ាំ​ផ្លែឈើ​នេះ​ចាប់ពី ៥០ មី​លី​ក្រាម​ចុះក្រោម​ក្នុង​មួយ​ថ្ងៃ​បាន​។ ចូរ​មិនត្រូវ​ញ៉ាំ​ផ្លែឈើ​នេះ ក្រោយ​ពី​បាយ​រួច​ទេ ព្រោះ​វា​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ទៀត​។

ផ្លែ​ចេក​
ផ្លែ​ចេក សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម និង​ផ្អែម ហើយក៏​មិន​ត្រូវបាន​ណែនាំ ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​មាន​ការគ្រប់គ្រង​ជាតិ​ស្ករ​ល្អ​ញ៉ាំ​ដែរ​។ បើសិនជា​ជាតិ​ស្ករ​ក្នុង​ឈាម​គ្រប់គ្រង​បាន​ល្អ អ្នក​អាច​ញ៉ាំ​ចេក​តូច​មួយ​ផ្លែ​ទម្ងន់ ៥០ ទៅ ១០០ ក្រាម​បាន​។

ផ្លែ​ទៀបស្វិត​
ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ អាច​ធ្វើឲ្យ​ប្រឈមខ្ពស់ នឹង​ការឡើង​ខ្លាំង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ដូច្នេះ ទោះបីជា​អ្នក​គ្រប់គ្រង ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ហើយ​ក៏​ដោយ ក៏​គួរតែ​ញ៉ាំ​ផ្លែឈើ​នេះ ក្នុង​កម្រិត​មធ្យម​ដែរ​។

ផ្លែ​ល្មុត​
ផ្លែឈើ​ប្រភេទ​នេះ មិន​ត្រូវ​បាន​ណែនាំ ឲ្យ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដែល​មិន​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន​ញ៉ាំ​នោះទេ​។ បើសិន​ជា​ជំងឺ​នេះ​មាន​ការគ្រប់គ្រង​ហើយ ក៏​មិន​ត្រូវ​ញ៉ាំ​ច្រើនជាង ៨០ ក្រាម​ក្នុង​មួយ​ថ្ងៃ​ដែរ ព្រោះ​បើសិនជា​ញ៉ាំ​ច្រើនពេក វា​នឹង​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​។​

ទំពាំងបាយជូ​រ​
អ្នក​អាច​ជំនួស​ផ្លែ​ទំពាំងបាយជូ​រ មក​ញ៉ាំ​ផ្លែឈើ​ជូរៗ​វិញ​បាន​ដូចជា ក្រូច ឬ​ក្រូចឆ្មារ ព្រោះ​វា​មិន​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ព្រមទាំង​បង្ការ​ការខូចខាត ដោយសារ​តែ​រ៉ាឌីកាល់​សេរី​ទៀត​។ បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ដែល​គ្រប់គ្រង​បាន​ល្អ​ហើយ​នោះ អ្នក​អាច​ញ៉ាំ​ទំពាំងបាយជូរ​នេះ បាន​មួយ​ក្តាប់ដៃ​បាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​មិន​បាន​ទេ គួរតែ​ចៀសវាង​ផ្លែ​ឈើ​ទាំង​នេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:សុខភាពស្ដ្រី
Tags: