​ទឹករំអិល​ចេញពី​ទ្វារមាស​ប្រែប្រួល តើ​ខុស​ប្រក្រតី​ដែរ​ទេ​?

​ទឹករំអិល​ចេញពី​ទ្វារមាស​ប្រែប្រួល តើ​ខុស​ប្រក្រតី​ដែរ​ទេ​?

​ថ្មីៗ​នេះ ខ្ញុំ​ស្រាប់តែ​មាន​ការហូរ​ទឹក​រំអិល ហូរ​ចេញពី​ទ្វា​មាស​ខ្ញុំ​ប្រមាណ ៦ ខែ​ហើយ​។ ខ្ញុំ​មិន​ធ្លាប់​មក​រដូវ​ទេ ប៉ុន្តែ ទឹករំអិល​នោះបាន​ប្រែ​ពណ៌​ផ្សេង ហើយ​មាន​ក្លិន​ផ្សេង​ពីមុន​បន្តិច (​ឆ្អាប​ដូច​ត្រី​)​។ តើ​មាន​អ្វី​មិន​ធម្មតា​មែន​ទេ​?

​គ្រប់​ពេល​ដែល​ក្មេង​ស្រី​ម្នាក់ មាន​ការប្រែប្រួល​ទៅលើ​សភាព ឬ​ក្លិន​នៃ​ទឹករំអិល​ចេញពី​ទ្វារមាស​របស់គេ នាង​គួរតែ​ទៅ​ជួប​ពេទ្យ​។ បើសិន​ជា​អ្នក មិន​អាច​ទៅឲ្យ​ពេទ្យ​ពិនិត្យ​ទៀងទាត់​ទេ​នោះ អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅតាម​គ្លីនិក ឬ​បន្ទប់​ពិគ្រោះ​ជំងឺ​នៅ​ជិត​ផ្ទះ ជាពិសេស​កន្លែង​ដែល​មាន​ផ្តល់ សេវា​សុខភាព​បន្ត​ពូជ​បាន​។

រាល់​ការហូរ​ទឹករំអិល​ចេញពី​ទ្វារមាស ហើយ​ធម្មតា​ទៀត​នោះ​គួរតែ មាន​លក្ខណៈ​ថ្លា ឬ ស តិចតួច (​វា​ក៏​មិន​អី​ដែរ ដែល​ទឹករំអិល​របស់​ក្មេង​ស្រី​ខ្លះ មើល​ឃើញ​មាន​លក្ខណៈ​ខុស​ប្លែក​បន្តិច​បន្តួច ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ​គឺថា វា​មិន​គួរ​មាន​ពណ៌​ផ្សេង​ពី​ពណ៌​ថ្លា ឬ ស ឡើយ​)​។ វា​អាច​នឹង​មាន​ក្លិន​តិចតួច​ដែរ ប៉ុន្តែ មិនមែន​ធំក្លិន​រហូតដល់​ស្អុយ​នោះទេ​។ ចំពោះ​ក្លិន​ដូច​ឆ្អាប​ត្រី​វិញ ច្រើនតែ​ជា​សញ្ញា​មួយ នៃ​ការបង្ក​រោគ​ដោយ​បាក់តេរី​ក្នុង​ទ្វារមាស​ទៅវិញ​ទេ​។

ការបង្ក​រោគ​នៅ​ទ្វារមាស​ដូចជា បាក់តេរី ឬ​មេរោគ​ផ្សិត គឺ​មិន​គ្រាន់​តែ​កើត​ឡើង លើ​ក្មេងស្រី​ដែល​រួម​ភេទ​ទេ ក្មេង​ស្ត្រី​មិន​ធ្លាប់​ប្រឡូក​ក្នុង​រឿង​ផ្លូវភេទ​ក៏​អាច​ដែរ ជាពិសេស ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ដែល​កើតឡើង​ដោយសារ​ការប្រើ​ថ្នាំលេប ព្យាបាល​ជំងឺ​ណាមួយ ឬ​ស្ត្រេ​ស​ច្រើន​។

ការប្រែប្រួល​ក្នុង​ការហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស ក៏​អាច​បណ្តាលមកពី​ជំងឺ​កាមរោគ​ដែរ ដូចជា ជំងឺ​ប្រមេះទឹកបាយ ឬ​ជំងឺ Trichomoniasis​។ បើសិនជា​មិន​មាន​ការព្យាបាល​ទេ វា​អាច​នឹង​បង្ក​បញ្ហា​ច្រើន​ទៀត​នៅ​ថ្ងៃក្រោយ ដូចជា មិន​អាច​មាន​កូន​បាន ជាដើម​។ ហេតុដូច្នេះ​ហើយ ទើប​ក្មេងស្រី​ដែល​កំពុង​តែ​រួមភេទ ឬ​ធ្លាប់​រួមភេទ​នោះ គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​ជំងឺ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។