ខ្ញុំ​លឺថា ការជួយ​ខ្លួនឯង​ច្រើន តែងតែ​ស្រុញ​កម្ពស់ មែន​អត់​?

ខ្ញុំ​លឺថា ការជួយ​ខ្លួនឯង​ច្រើន តែងតែ​ស្រុញ​កម្ពស់ មែន​អត់​?

​ចម្លើយ​ដ៏​ត្រឹមត្រូវ សម្រាប់​សំណួរ​មួយ​នេះ គឺ មិន​អាច​ឡើយ​។ ការសម្រេច​កាម​ដោយ​ខ្លួនឯង ឬ​ជួយ​ខ្លួនឯង នឹង​មិន​រំខាន​ដល់​ការ​លូត​កម្ពស់ ឬ​លូតលាស់​របស់​យុវវ័យ​ឡើយ​។
​ការជួយ​ខ្លួនឯង​មានន័យ​ថា មនុស្ស​ប្រុស ឬ​ស្រី​ប្រើ​ដៃ ដើម្បី​ត្រដុស​ប្រដាប់​ភេទ​របស់​ពួកគេ (​លិង្គ ឬ​ទ្វារមាស​) ដោយសារតែ​ពួកគេ​មាន​អារម្មណ៍​ចង់​រួមភេទ​។ មាន​មនុស្ស​ជាច្រើន​ធ្លាប់​លឺ នូវ​ពាក្យ​ច​ចាម​អារាម​ឆ្គួតៗ​ជាច្រើន ទាក់ទង​នឹង​ការជួយ​ខ្លួនឯង​នេះ​ថា វា​អាច​បណ្តាលឲ្យ​កើត​ជំងឺ រំខាន​ដល់​ការលូតលាស់ មាន​បញ្ហា​ផ្លូវចិត្ត នាំ​ឲ្យ​ខ្វាក់ភ្នែក ឬ​មិន​អាច​មាន​កូន​នៅ​ថ្ងៃក្រោយ​ទៀត​។ ប៉ុន្តែ រឿង​ទាំងអស់នេះ គឺ​មិន​ពិត​នោះទេ​។

​ការជួយ​ខ្លួនឯង ច្រើន​តែ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានបទ​ឯកជន​មួយ ហើយ​មាន​មនុស្ស​ជាច្រើន​មាន​ការអៀនខ្មាស់ នៅពេល​និយាយ​វា​ចេញ​ជា​សាធារណៈ​ដែរ​។ ហើយ​នៅពេល​មនុស្ស​ម្នាក់​មានកា​រ​អៀនខ្មាស់ លើ​ការនិយាយ​អ្វី​មួយ​ហើយ ពួកគេ​ប្រហែលជា​អាច​លឺ និង​ជឿ​អ្វីៗ​ទាំងនោះ ក្នុងន័យ​មិន​ត្រឹមត្រូវ​ច្រើនណាស់​។

បើសិន​ជា​អ្នក​បារម្ភ ឬ​មាន​សំណួរ​ជា​ច្រើន​អំពី​ការជួយ​ខ្លួនឯង​នេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​នរណា​ម្នាក់​ដែល​អ្នក​ជឿជាក់​ក្នុង​គ្រួសារ​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។