ហាត់ប្រាណ​ច្រើនពេក អាច​ឲ្យ​លែងមក​រដូវ​ដែរទេ​?

ហាត់ប្រាណ​ច្រើនពេក អាច​ឲ្យ​លែងមក​រដូវ​ដែរទេ​?

​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ហាត់ប្រាណ ហើយ​រាល់ថ្ងៃ​នេះ​ខ្ញុំ​ហាត់​ប្រហែល ២ ម៉ោង​ឯណោះ​ក្នុង​មួយ​ថ្ងៃ​។ សម្រាប់​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ខ្ញុំ​ស្រក​ទម្ងន់​រហូត​ដល់ ១១,៧ គីឡូក្រាម ប៉ុន្តែ រដូវ​ខ្ញុំ​បែរ​មិនឃើញ​មាន​ទៅ​វិញ​។ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​វា​មិនមែន​ជា​រឿង​មួយ​គួរឲ្យភ្ញាក់ផ្អើល ដែល​អ្នក​អ្នក​មិន​មក​រដូវ ក្រោយ​ពី​សម្រក​ទម្ងន់​លឿន​ពេក​នោះ​ទេ​។ សម្រាប់​រយៈពេល ២ ម៉ោង​នៃ​ការ​ហាត់ប្រាណ​ក្នុង​មួយថ្ងៃ អាច​ជួយ​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន មានន័យ​ថា អ្នកត្រូវការ​កាឡូរី​កាន់តែច្រើន នៅ​ពេល​អ្នក​មិន​មាន​ភាព​សកម្ម​។ ការ​ហាត់ប្រាណ​ច្រើន និង​សម្រក​ទម្ងន់​លឿន អាច​ធ្វើឲ្យ​រដូវ​ផ្អាក​មែន ជាពិសេស បើសិន​ជា​អ្នក​មិន​បាន​ញ៉ាំ​អាហារ​គ្រប់គ្រាន់ និង​អាហារ​ផ្តល់​សុខភាព​។

ជា​អ​កុសល្យ ស្ត្រី​ខ្លះ​ដែល​ហាត់ប្រាណ​ច្រើនៗ ក៏​កើត​ជា​ទម្លាប់​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ដែរ​។ បញ្ហា​ដែល​ញ៉ាំ​អាហារ​មិន​ត្រឹម ត្រូវ​បូករួម​នឹង​ការ​ហាត់ប្រាណ​ខ្លាំងក្លា​ទៀត​នោះ វា​ពិតជា​ផ្តល់​ផលវិបាក​ដល់​សុខភាព​ច្រើន ដូចជា កង្វះ​អាហារូបត្ថម្ភ អស់កម្លាំង អត់​មាន​សាច់​ក្នុង​ខ្លួន និង​មិន​មក​រដូវ​ទៀត​។ ការ​មិន​មក​រដូវ គឺជា​សញ្ញា​មួយ​ដែលថា មាន​រឿង​ជាច្រើន​ផ្សេងទៀត កំពុងតែ​កើតមាន​ដែរ​ដូចជា ការ​ឆ្អឹង​ស្ពោត​ជាដើម​។ រឿងនេះ​នឹង​ប្រឈម​កាន់តែខ្លាំង នឹង​ការ​បាក់ឆ្អឹង និង​ពុក​ឆ្អឹង​នៅ​ថ្ងៃក្រោយ​ទៀត​។

សម្រាប់​ក្មេងស្រី​ខ្លះ​ដែល​លេង​កីឡា ឬ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក នឹង​ប្រឈម​បញ្ហា​មួយ​ឈ្មោះថា Female Athlete Triad ដែល​វា​ជា​ការ​ផ្សំ​គ្នា នូវ​បញ្ហា​បី​យ៉ាង​ចូលគ្នា​ដូចជា ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ ការ​មិន​មក​រដូវ និង​ជំងឺ​ពុក​ឆ្អឹង​។

ដូច្នេះ​ចូរ​សហកា​រណ៍​ជាមួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​អ្វីៗ​ត្រឡប់​មក​ភាព​ដើម​វិញ និង​តាមដាន​នូវ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ និង​ការ​ហាត់ប្រាណ​ឡើងវិញ​។ គ្រូពេទ្យ​អាច​នឹង​សុំ​ឲ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ​ឡើងវិញ និង​កាត់បន្ថយ​ការ​ហាត់ប្រាណ​ផងដែរ បើសិនជា​ចង់​បាន​អ្វីៗ​មក​ធម្មតា​ដូច​មុន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។