កំហុស ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​ថៅកែ ដេញ​អ្នក​ចោល​ពី​ក្រុមហ៊ុន​

កំហុស ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​ថៅកែ ដេញ​អ្នក​ចោល​ពី​ក្រុមហ៊ុន​

​លោកស្រី ងួន ណាវី អ្នក​នាំ​ចូល​ផ្តាច់មុខ ទឹក​ផ្លែឈើ សាមិ Sammi Aloe Vera Juice ៖

“​ជា​ចៅហ្វាយ​គេ មាន​រឿង​ជាច្រើន ដែល​ធ្វើឲ្យ​ខ្ញុំ​ខឹង និង​ឈឺក្បាល​ជា​ញឹកញាប់ ចំពោះ​អត្ត​ច​រឹត និង​របៀប​ធ្វើការ​របស់​កូនចៅ​ខ្ញុំ​។ អ្នកខ្លះ ឧស្សាហ៍​ធ្វើ​វា​មែនទែន ហើយ​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ហ៊ាន​ធ្វើ​បែប​នេះ​? តើ​គេ​មិន​ខ្លាច​អត់​ការងារ​ធ្វើ​ទេ​អី​? មែន ... មួយ​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បញ្ឈប់​ពួកគេ ពេល​នោះ​ហើយ ទើប​ពួកគេ​សោកស្តាយ ហើយ​ក៏​មក​អង្វរ​ខ្ញុំ ដើម្បី​កែ​ខ្លួន​។ ខ្ញុំ​ក៏​យល់ព្រម​ផ្តល់ឱកាស​ឲ្យ​ពួកគេ​”​។​

​តាមរយៈ​បទសំភាសន៍ រយៈពេល​ជិត​កន្លះ​ម៉ោង​រួចមក លោកស្រី​បាន​បង្ហើប​ប្រាប់​យើង នូវ​មូលហេតុ​ទាំង ៥ ដែល​ធ្វើឲ្យ​និយោជិត ឬ​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន សម្រេចចិត្ត​បណ្តេញ​បុគ្គលិក​ចេញពី​ក្រុមហ៊ុន ៖

កំហុស ៥ យ៉ាង ដែល​ធ្វើ​ឲ្យ​ថៅកែ ដេញ​អ្នក​ចោល​ពី​ក្រុមហ៊ុន​

១. ឧស្សាហ៍​មក​យឺត​
​អ្នក​ត្រូវ​ចាំ​ថា ពេល​អ្នក​មក​យឺត មិន​ថា​មាន​ហេតុផល​គ្រប់គ្រាន់ (​ស្ទះ​ចរាច​រណ៍ ម៉ូតូ​បែក​កង់ កូន​ឈឺ​) ឬ​គ្មាន​ហេតុផល​នោះ​ទេ ចៅហ្វាយនាយ មិន​ពេញចិត្ត​នឹង​ការសុំ​ទោស​នោះទេ​។ ប្រសិនបើ​អ្នក​ពិត​ជា​មក​យឺត ដោយសារ​ចំណុច​ទាំងអស់​នោះ​មែន វា​មាន​វិធីសាស្ត្រ​ច្រើនណាស់ ដើម្បី​ដោះស្រាយ ដូចជា មក​មុន​ម៉ោង រក​ផ្លូវ​ផ្សេង ។​ល​។ លោកស្រី​បាន​បន្ថែមថា “​បើ​អ្នក​មក​លឿន​បន្តិច អ្នកនឹង​មក​ទាន់​! តែ​បើ​អ្នក​មក​ទាន់​ពេល អ្នកនឹង​យឺត​!”​។​

២. ការងារ​សំខាន់ មិន​និយាយ​ផ្ទាល់ តែ​បែរជា​ផ្ញើរ​សារ ឬ អ៊ីម៉េល​
​អ្នក​មិន​ទាន់​អាច​គ្រប់គ្រង សំណេរ​របស់​អ្នក​បាន ១០០ ភាគរយ​នោះ​ទេ ហើយ​អ្វី​ដែល​អ្នក​បាន​សរសេរ​ទៀតសោត ក៏​មិន​បញ្ជាក់​ច្បាស់ អំពី​រឿងហេតុ​ទាំងអស់​នោះ​ដែរ ជាពិសេស ការងារ​ដែល​សំខាន់ ឬ​បន្ទាន់ បើ​អ្នក​រង់ចាំ​ការឆ្លើយតប​តាម​សារ ឬ​អ៊ីម៉េល ច្បាស់​ណាស់ វា​នឹង​ខកខាន ឬ​ហួសពេល​ហើយ​។ កុំ​ខ្លាច​ចៅហ្វាយ ត្រូវតែ​ហ៊ាន និង​លើកយក​បញ្ហា​ដែល​អ្នក​ជួបប្រទះ ឬ​ចង់​បាន​ឲ្យ​គាត់​បាន​ដឹង​ផង​។​

៣. និយាយដើម​គ្នា នៅក្នុង​កន្លែងធ្វើការ​
​ខ្ញុំ​ទាន់​មិនដឹង​ជា​ប៉ុន្មាន​ដង​នោះទេ ហើយ​ក៏​ធ្លាប់​មាន​គេ​និយាយ​ដើម​ខ្ញុំ​ដែរ​។ ពិតណាស់ ការនិយាយ​ពីក្រោយ​ខ្នង ទោះបី​វា​ជា​រឿង​មិន​អាក្រក់ ប៉ុន្តែ អ្នក​ក៏​មិន​គួរ​ធ្វើ នៅ​កន្លែង​ធ្វើកា​រដែរ​។​

៤. ឲ្យ​ចៅហ្វាយ​រំលឹក​ជា​និច្ច​
​ការងារ​ដែល​ត្រូវ​ធ្វើ អ្នក​បែរជា​មិន​ចាំ ហើយ​ទាល់តែ​ចៅហ្វាយ​ប្រាប់​ម្តងទៀត ទើប​នឹកឃើញ​ធ្វើ នោះ​ហើយ​ជា​មូលហេតុ​ចម្បង ដែល​អ្នក​ងាយ​នឹង​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​។​

៥. លេង Facebook ឬ​និយាយ​ទូរស័ព្ទ​ជាប់​
​តើ​អ្នក​ពិត​ចង់ឲ្យ​គេ ដាក់​បដារ​ក្នុង​ក្រុមហ៊ុន​ថា “​ហាម​និយាយ​ទូរស័ព្ទ ឬ​ហាម​លេង Fcebook” មែន​ទេ​? តើ​ប្រសិទ្ធភាព​ការងារ នឹង​ធ្លាក់​ដល់​ណា បើ​ម្នាក់ៗ​ចំណាយ​ពេលវេលា​ក្រុមហ៊ុន ធ្វើ​ការងារ​ផ្ទាល់​ខ្លួន​បែបនេះ​?

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
មករា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។