​រឿង​ទាំង​៤​ដែល​ធ្វើឲ្យ​អ្នកក្រ​

​រឿង​ទាំង​៤​ដែល​ធ្វើឲ្យ​អ្នកក្រ​

​មាន​មនុស្ស​ភាគច្រើន​សុទ្ធ​តែ​ចង់​ដឹង​ពី​ល្បិច​ក្នុងការ​ក្លាយជា​អ្នកមាន ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​អ្នក​មាន​មិន​ធ្វើ​អ្វីខ្លះ​? ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រឿង​មួយ​ចំនួន​ដែល​អ្នក​មាន​មិន​ធ្វើ​។​

មិន​ចាយលុយ​ផ្តេសផ្តាស​
អ្នក​ដែល​មាន​លុយ​ពិតប្រាកដ គេ​មិន​ងាយ​ចាយលុយ​លើ​របស់​ឥតប្រយោជន៍​នោះ​ទេ ដោយ​គេ​មិន​តែងតែ​ប្តូរ​ឡាន មិន​ចូល​ហាង​ធំៗ​បរិភោគ​អាហារ​ញឹកញាប់ មិន​ទិញ​របស់​ផ្សេងៗ​ដែល​គ្មាន​ប្រយោជន៍​នោះទេ ព្រោះ​លុយ​ដែល​គេ​ខិតខំ​រក​បាន​គឺ​ពិបាក​ខ្លាំងណាស់ ដូចនេះ​គេ​សន្សំទុក​បាន​ល្អ​បំផុត ហើយ​គេ​ក៏​មិន​ងាយ​មាន​ច​រឹត​អួត​អ្នកដទៃ​ថា​គេ​ជា​អ្នក​មាន​ដែរ​។​

មិន​ខ្ជះខ្ជាយ​ពេលវេលា​
មនុស្ស​គ្រប់រូប​សុទ្ធតែ​ធ្លាប់​ជួបប្រទះ​នឹង​ភាពបរាជ័យ អ្នក​មាន​ក៏​ដូច្នោះ​ដែរ គេ​សុទ្ធតែ​ធ្លាប់​ជួប​ដូច​គ្នា ប៉ុន្តែ​នៅពេលដែល​គេ​ជួបប្រទះ គេ​មាន​សេចក្តីក្លាហាន​ប្រឈមមុខ ហើយ​ដើរ​ទៅ​មុខ​ទៀត ដោយ​មិន​អង្គុយ​រអ៊ូរទាំ ហើយ​មិន​ហ៊ាន​ក្រោកឈរឡើង​នោះទេ គេ​នឹង​ក្តោ​កក្តាប់​ពេលវេលា​គ្រប់​វិនាទី ដូចនេះ​អ្នក​គួរតែ​រៀន​តាម​គេ​ដើម្បី​អាច​ក្លាយជា​អ្នកមាន ដោយ​មិន​ត្រូវ​ខ្លាច​ភាពបរាជ័យ ហើយ​មិន​ធ្វើ​អ្វី​ទេ ព្រោះ​គ្មាន​លុយ​ធ្លាក់​ពី​លើ​មេឃ​នោះទេ​។​

មិន​ចំណាយ​ប្រាក់​លើ​ល្បែង​
ដើម្បី​ក្លាយជា​អ្នកមាន គេ​មិន​ចំណាយ​លុយ​លើ​ល្បែង​ដើម្បី​ឈ្នះ​នោះ​ទេ គេ​គឺ​ចំណាយ​លុយ​លើ​ការបណ្តាក់ទុន​ដែល​ត្រឹមត្រូវ ព្រោះ​ការ​លេងល្បែង​គឺ​នាំ​អ្នក​ឲ្យ​វិនាសតែមួ​យគ​ត់ ហើយ​មិន​អាច​ក្លាយជា​អ្នកមាន​ឡើយ​។​

មិន​ពឹងផ្អែក​តែ​ទៅលើ​ពេលវេលា​
អ្នក​មិន​ត្រូវ​គិត​ថា​អ្នក​ចំណាយ​ពេលវេលា និង​កម្លាំង​លើ​ការងារ​នេះ​ច្រើន នោះ​អ្នក​ជិត​ទទួលបាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវតែ​ធ្វើ​វា​ឲ្យមាន​ប្រសិទ្ធភាព​ទើប​អ្នក​អាច​ទទួលបាន​ជោ​គ​ជ័យបាន ដូចនេះ​មិន​ត្រូវ​ធ្វើ​រឿង​អ្វីមួយ​ដោយ​ប្រញាប់​នោះទេ អ្នក​អាច​ធ្វើ​វា​ឲ្យបាន​ល្អ នោះ​ទើប​ការងារ​អ្នក​ទទួលបាន​ជោគជ័យ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។