៣​ចំនុច​ធ្វើឲ្យ​អ្នក​ក្លាយជា​អ្នកមាន​

៣​ចំនុច​ធ្វើឲ្យ​អ្នក​ក្លាយជា​អ្នកមាន​

​ការចង់​ក្លាយជា​អ្នក​មាន​គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ដូចនេះ​ក្រៅពី​ខិតខំ​ប្រឹងប្រែង​រកស៊ី អ្នក​អាច​អនុវត្ត​តាម​ចំនុច​ទាំង​៣​ខាងក្រោម​នេះ​ដែល​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

កត់​បញ្ជី​មុន​គេង​
ការ​កត់​បញ្ជី​នេះ អ្នក​មិន​ត្រូវ​ប្រើ​វិធី​ស្មុគស្មាញ​ដើម្បី​កត់​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​បោះបង់ចោល​នៅ​ពាក់កណ្តាល​ទី ដោយ​អ្នក​មិន​ត្រូវ​ចាយ​ភ្លាម​កត់​ភ្លាម​នោះ​ទេ អ្នក​គួរតែ​ចាំ​ដល់​ពេល​យប់​រៀប​ចូល​គេង​ទើប​កត់​បញ្ជី​ដែល​អ្នក​ចាយ​ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ ទើប​អ្នក​អាច​បន្ត​កត់​បានយូរ ហើយ​វា​ក៏​មាន​ប្រសិទ្ធភាព​ជាង​អ្នក​ចាយ​មួយ​កន្លែង​កត់​មួយ​កន្លែង​ដែរ​។​

វិធី​នឹកគិត​
ប្រសិន​ជា​អ្នក​ទើបតែ​ចាប់ផ្តើម​កត់​បញ្ជី នោះ​ការ​កត់​សរុប​នៅពេល​យប់​ពិតជា​លំបាក​ណាស់ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ស្រមៃ​គិត​ពី​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​ពេញ​មួយថ្ងៃ ឬ​អ្នក​អាច​ទុក​វិក័យប័ត្រ​ក៏​បាន​ដែរ ព្រោះ​វា​ងាយស្រួល​ក្នុង​ការ​កត់ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​សរុប​នៅ​ចុងខែ ទើប​អ្នក​ដឹងថា​អ្នកចំណាយ​ប៉ុន្មាន​ក្នុង​រយៈពេល​មួយ​ខែ នោះ​ទើប​អ្នក​អាច​រក​វិធី​សន្សំ​ប្រាក់​ទុក​បាន​។​

បែងចែក​គណនី​២
មានន័យ​ថា​អ្នក​ត្រូវ​តែ​បើក​គណនី​ធនាគារ​ចំនួន​ពីរ មួយ​គឺ​សម្រាប់​ចំណាយ រី​ឯ​មួយ​ទៀត​សម្រាប់​សន្សំ​ប្រាក់​ទុក នោះ​ទើប​អ្នក​អាច​ចាយប្រាក់​ត្រឹមត្រូវ ដោយ​មិន​ចំណាយ​ផ្តេសផ្តាស​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។