៣ ចំណុច ដើម្បី​ការពារ​អ្នក មិនឲ្យ​ដាច់​លុយ (Broke)

៣ ចំណុច ដើម្បី​ការពារ​អ្នក មិនឲ្យ​ដាច់​លុយ (Broke)

​មិនទាន់​ដល់​ចុង​ខែ​ផង អ្នក​ត្រូវ​ញ៉ាំ​មី​កំប៉ុង មើល​ទូរទស្សន៍​នៅផ្ទះ និង​មិន​អាច​ទៅ​លំហែរ ឬ​ជួបជុំ​មិត្តភក្តិ​បាន​ទៅហើយ​? ច្បាស់​ណាស់ អ្នក​ប្រហែលជា​កំពុង​ជិត​ដាច់​លុយ​។ ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​គន្លឹះ​ខ្លីៗ​បីយ៉ាង ដើម្បី​ការពារ​មិនឲ្យ​ដាច់​លុយ​។​

១. កុំ​ទិញ​របស់​ថ្លៃៗ បើ​អ្នក​គ្មាន​សមត្ថភាព ហើយ​គ្រាន់តែ​ដើម្បី​សប្បាយចិត្ត និង​អួត​គេ​
​របស់​ទាំងនោះ នឹង​ក្លាយទៅជា​ម្ចាស់បំណុល ដែល​ធ្វើឲ្យ​អ្នក​ខាតបង់ ហើយ​គ្មាន​ផលប្រយោជន៍​អ្វី​ទាំងអស់​។​

២. កុំ​យក​ក្រេ​ឌី​ត​កាត​ខ្លួន ពេល​អ្នកដើរ​ផ្សារ​
​សម័យនេះ មនុស្ស​ត្រូវ​មាន​ការជឿ​ន​លឿន ហើយ​ការ​ប្រើក្រេឌី​តកាត (Credit Card) គឺជា​រឿង​ងាយស្រួល ហើយ​មិន​សូវ​ភ័យព្រួយ រឿង​បាត់បង់​លុយ​ទៀតផង​។ ចុះបើ​មាន​ហើយ មិន​ឲ្យ​យក​តាម​ខ្លួន​? អ្នក​អាច​យក​តាម​ខ្លួន​បាន ប៉ុន្តែ ពេល​ដើរ​ផ្សារ អ្នក​មិន​គួរ​យក​វា​តាម​ខ្លួន​នោះទេ ពីព្រោះ វា​នឹង​ធ្វើឲ្យ​អ្នកមាន​លុយ​ច្រើន ហើយ​ចង់​ទិញ​អី​តាម​ចិត្ត​ចង់​។​

៣. ខំប្រឹង​ធ្វើការ​
​ការ​ទំនេរ  ដោយ​មិន​ធ្វើការ នឹង​ធ្វើឲ្យ​អ្នក មាន​ពេល​ច្រើន ដើម្បី​ចាយលុយ ដូច្នេះ អ្នក​ប្រាកដជា​ឆាប់​ដាច់បាយ ដាច់​លុយ​ចុង​ខែ​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ធ្វើការ​ថែម​ម៉ោង ដើម្បី​បាន​លុយ ហើយ​មិន​ចំណាយ​ថែមទៀត​ផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។