ចង់បាន​ស្បែក​ដែល​មើល​ទៅ​កាន់តែ​ក្មេង​ដែរ​ទេ​?

ចង់បាន​ស្បែក​ដែល​មើល​ទៅ​កាន់តែ​ក្មេង​ដែរ​ទេ​?

​គន្លឹះ​ដ៏​សំខាន់ ដើម្បី​ឲ្យ​ស្បែក​មើល​ទៅ​កាន់តែ​នៅ​ក្មេង​នោះ គឺ​ត្រូវ​ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ដែល​ត្រឹមត្រូវ​។ ដូច្នេះហើយ​ទើប​ក្រុម​គ្រូពេទ្យ​ជំនាញ​អា​មេ​រិច បាន​ណែនាំ​ថា ៖

  • ​ចូរ​ប្រើប្រាស់​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ និង​ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក សម្រាប់​ទប់ស្កាត់​ភាព​ចាស់​
  • ​ចូរ​ជ្រើសរើស​ផលិតផល​ទាំងឡាយណា ដែល​ផ្តល់​សំខាន់​តែ​ទៅលើ​អ្វី ដែល​ជា​បញ្ហា​អ្នក ដូចជា កន្ទួល​ខ្មៅៗ ឬ​ស្បែក​ជ្រីវជ្រួញ​
  • ​ចូរ​ប្រាកដថា ផលិតផល​ដែល​អ្នកទិញ​នោះ ត្រូវបាន​បង្កើតឡើង​សម្រាប់​ប្រភេទ​ស្បែក​របស់​អ្នក​ដូចជា ស្បែក​ដែល​ស្ងួត មាន​ខ្លាញ់ ឬ​ងាយ​នឹងរង​បញ្ហា​អា​លែ​ក​ស៊ី​
  • ​ចូរ​ជ្រើសរើស​ផលិតផល ដែល​មាន​លក្ខណៈ​អា​លែ​គ​ស៊ី​តិច​បំផុត ហើយ​មិន​បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស និង​អាច​ឲ្យ​អ្នកប្រើ​សួរ​សំណួ​រទាក់​ទង នឹង​នូវ​អ្វី​ដែល​ឆ្ងល់ ទៅកាន់​ម្ចាស់​ក្រុមហ៊ុន​ផលិត​បាន​
  • ​ត្រូវ​មាន​ភាព​ពិតប្រាកដ នូវ​អ្វី​ដែល​ផលិតផល​ទាំងនេះ​អាចធ្វើ​បាន ចំពោះ​ស្បែក​អ្នក​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthday

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។