ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន ឬ Peptic Ulcer ឈឺ​របៀប​ម៉េច​ទៅ​?

ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន ឬ Peptic Ulcer ឈឺ​របៀប​ម៉េច​ទៅ​?

​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន ភាគច្រើន​បង្កឡើង​ដោយ​មូលហេតុ​ពីរ​យ៉ាង​ធំៗ នោះ​គឺ​បាក់តេរី​ឈ្មោះថា Helicobacter Pylori (H.pylori) និង​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ពពួក Nonsteroidal anti-inflammatory drugs (NSAIDS)​។ អ្វី​ដែល​កម្រ​នោះ​គឺថា មហារីក ឬ​ដុំ​សាច់​មិន​មែន​មហារីក​ក្នុង​ក្រពះ ឬ​ពោះវៀន ឬ​លំពែង អាច​ធ្វើឲ្យ​កើត​ជា​ដំបៅ​។

​ចំពោះ​អាការៈ​ញឹកញាប់ នៃ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន គឺជា​ការឈឺ​ងំ ឬ​ក្រហាយ​ក្នុង​ពោះ (​ផ្នែក​ខាងលើ​នៃ​ពោះ ឬ​ផ្នែក​ខាងក្រោម​នៃ​ទ្រូង​)​។ ការ​មិន​ស្រួល​នេះ ច្រើន​តែ​កើត​ឡើង នៅពេល​ដែល​ក្រពះ​មិន​មាន​អាហារ (​ចន្លោះ​ពេលបាយ ឬ​នៅ​ពេលយប់​) ហើយ​ប្រហែលជា​បាត់​ទៅ​វិញ​បណ្តោះអាសន្ន ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ឬ​ប្រើ​ថ្នាំបន្សាប​អាស៊ីត​។ អា​ការៈផ្សេងៗ​ទៀត មានដូចជា ៖

  • ​ហើម​ពោះ​
  • ​ភើ​រ​
  • ​ចង្អោ​រ ឬ​ក្អួត​
  • ​មិន​ឃ្លាន​អាហារ​។​

​អ្នកខ្លះ គ្រាន់តែ​មាន​អាការៈ​បន្តិចបន្តួច​ប៉ុណ្ណោះ ឬ​អត់​ផង​ក៏​មាន​ដែរ​។ យ៉ាងណាមិញ អ្នក​ខ្លះ​អាច​នឹង​មាន​អាការៈ​ធ្ងន់ធ្ងរ ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់ ដូចជា ៖

  • ​ឈឺពោះ​ដូច​គេ​ចាក់ ភ្លាមៗ ជាប់​រហូត និង​ធ្ងន់ធ្ងរ​
  • ​លាមក​មាន​ឈាម ឬ​ខ្មៅ​
  • ​ក្អួត​ឈាម ឬ​ក្អួត​មាន​លក្ខណៈ​ដូច​កាហ្វេ​។​

​អាការៈ​ទាំងនេះ អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​បាន ដូចជា ៖

  • ​ការ​ហូរឈាម កើតឡើង​នៅ​ពេល​ដែល​អាស៊ីត​របស់​ក្រពះ ធ្វើឲ្យ​ដំបៅ​ដាច់ដោច​ដល់​សរសៃឈា​ម​
  • ​ធ្លាយ​ពោះវៀន​
  • ​ស្ទះ​ពោះវៀន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។