តើ​ខ្ញុំ​អាច​មាន​ផ្ទៃពោះ​ទេ បើសិនជា​រដូវ​មក​មិន​ទៀង​អញ្ចឹង​?

តើ​ខ្ញុំ​អាច​មាន​ផ្ទៃពោះ​ទេ បើសិនជា​រដូវ​មក​មិន​ទៀង​អញ្ចឹង​?

​នៅតែ​អាច​មាន​ផ្ទៃពោះ​អញ្ចឹង​។ គ្រប់​ពេល​ដែល​មនុស្ស​ស្រី​រួមភេទ ដោយ​មិន​បាន​ការពារ នាង​ពិតជា​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ខ្លាំងណាស់​។

​ការ​មាន​ផ្ទៃពោះ គឺ​ទាក់ទង​នឹង​ការ​ជ្រុះ​អូ​វ៉ុល ហើយ​វា​ក៏​ជា​ពេលវេលា​ដែល​មនុស្ស​ស្រី ងាយ​នឹង​មាន​ផ្ទៃពោះ​បំផុត​ផងដែរ​។ ស្ត្រី​ដែល​មក​រដូវ​មិន​ទៀងទាត់ នៅ​តែ​ជួប​ស្ថានភាព​ជ្រុះ​អូ​វ៉ុល​ដដែល គ្រាន់​តែ​វា​មិន​ទៀង​ពេលវេលា​ប៉ុណ្ណោះ​។

មនុស្ស​ស្រី​ទាំងអស់ ជា​ពិសេស​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀងទាត់ អាច​ជ្រុះ​អូ​វ៉ុល​ក្នុង​ពេលវេលា​ខុសៗ​គ្នា​នៃ​វដ្ត​រដូវ​របស់​នាង​។ ដូច្នេះហើយ ទើប​ធ្វើឲ្យ​ស្ត្រី មិន​អាច​ដឹង​ថា​ពេលវេលា​ណា ទើប​នាង​អាច​នឹង​មាន​ផ្ទៃពោះ​បំផុត​។ ការ​មក​រដូវ​មិន​ទៀងទាត់ ក៏​អាច​ធ្វើឲ្យ​ស្ត្រី​ពិបាក​ដឹងថា​តើ នាង​កំពុង​តែ​មាន​ផ្ទៃពោះ ឬ​អត់​ដែរ ព្រោះ​នាង​មិន​បានដឹងថា ពេលណា​ដែល​នាង​នឹង​មក​រដូវ​ឬ​អត់​។

ការ​មាន​ផ្ទៃពោះ មិនគួរណា​បារម្ភ តែ​អំពី​ការ​រួមភេទ​នោះទេ​។ គ្រប់​ពេល​ដែល​រួម​ភេទ ជាពិសេស​រួមភេទ​ដោយ​មិន​បាន​ការពារ អ្នកនឹង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កាមរោគ​។ ស្រោមអនាម័យ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុង​ការបង្ការ​កុំឲ្យ​មាន​ផ្ទៃពោះ​ផង និង​ជំងឺ​កាមរោគ​ផង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។