​តើ​ខ្ញុំ​អាច​ច​ឆ្លង​ជំងឺ​អេដស៍ តាមរយៈ​ការ​រួមភេទ​តាម​មាត់​ដែរ​ទេ​?

​តើ​ខ្ញុំ​អាច​ច​ឆ្លង​ជំងឺ​អេដស៍ តាមរយៈ​ការ​រួមភេទ​តាម​មាត់​ដែរ​ទេ​?

​បើសិន​ជា​មនុស្ស​ម្នាក់ ដែល​មាន​ជំងឺ​អេដស៍​ក្នុង​ខ្លួន ផ្តល់​ការ​រួមភេទ​ដោយ​ប្រើ​មាត់ ចំពោះ​ដៃគូ​របស់​ខ្លួន តើ​ដៃគូ​នោះ អាច​ឆ្លង​ជំងឺអេដស៍​ដែរ​ទេ​?

​រឿង​នេះ​នៅតែ​អាច​អញ្ចឹង​។ ថ្វី​បើ​រឿង​នេះ កម្រ​កើតមាន​ក៏ដោយ តែ​ការឆ្លង​ជំងឺអេដស៍ តាមរយៈ​ការផ្តល់ និង​ទទួលយក​ការ​រួមភេទ​តាម​មាត់ នៅតែ​អាច​កើត​មាន​ដដែល​។ នៅពេល​មនុស្ស​ម្នាក់ មាន​ជំងឺ​អេដស៍​ផ្តល់​ការ​រួមភេទ​ដោយ​ប្រើ​មាត់ វីរុស​អាច​ឆ្លង​តាម​កន្លែង​ដែល​ដាច់​រហែក (​មិន​អាច​មើលឃើញ​) ឬ​ដំបៅ​ក្នុង​មាត់ ទៅកាន់​រាងកាយ អ្នក​ដែល​មិនមាន​ជំងឺ​បានដែរ តាមរយៈ​បង្ហួរនោម (​លិង្គ​) ទ្វា​រមាស ឬ​រន្ធ​គូថ​។ នៅពេល​មនុស្ស​ម្នាក់​មាន​ជំងឺអេដស៍ ហើយ​ការ​រួមភេទ​ដោយ​ប្រើ​មាត់ វីរុស​អាច​នឹង​ឆ្លង​ចូល​ទៅ​កាន់​រាងកាយ​មនុស្ស​ម្នាក់​ទៀត​បាន នៅពេល​ទឹកកាម ឬ​ទឹករំអិល​ចេញពី​ទ្វារមាស ចូលទៅ​ក្នុង​មាត់​។ បើសិន​ជា​ដៃគូ​មិនមាន​ជំងឺ​កាមរោគ​ទេ (​ជំងឺ​ប៉េស ប្រមេះ​ទឹកបាយ ឬ​ប្រមេះ​ទឹកថ្លា​) វា​នឹង​ប្រឈម​កាន់តែខ្លាំង នឹង​ការឆ្លង​ជំងឺអេដស៍​ថែមទៀត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។