កូន​ស្រី​វ័យ​ទើប​១១​ឆ្នាំ ហ៊ាន​បរិច្ចាគ​តម្រង់​នោម​ជួយ​ជីវិត​ឪពុក

កូន​ស្រី​វ័យ​ទើប​១១​ឆ្នាំ ហ៊ាន​បរិច្ចាគ​តម្រង់​នោម​ជួយ​ជីវិត​ឪពុក


ក្មេង​ស្រី​ Qiao Die អាយុ​ទើប​តែ​១១​ឆ្នាំ ​រស់​នៅ​ប្រទេស​ចិន កំពុង​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​កោត​សរសើរ​​ពី​សេចក្ដី​លះបង់ ​ដែល​​គ្រប់​គ្នា​កម្រ​​បាន​ឃើញ​ គឺ​មាន​បំណង​បរិច្ចាគ​តម្រង់​នោម​ជួយ​​អាយុ​ជីវិត​ឪពុក។
 
លោក Qian Xin ជា​ឪពុក​​​អាយុ​ ៣៤​ឆ្នាំ​ បាន​កើត​ជំងឺ​បំពង់​ទឹក​នោម​ម្យ៉ាង​កាល​ពី​ខែ​កក្កដា និង​​មិន​មាន​លទ្ធភាព​ព្យាបាល​គ្រប់​គ្រាន់។ ការ​សម្រេច​​បរិច្ចាគ​​អវយវៈ​របស់​ខ្លួន​នេះ ​ព្រោះ​នាង​​យល់​ឃើញ​ថា​ការ​រស់​នៅ​ជាមួយ​ឪពុក​​ គឺ​ជា​អ្វី​​ដែល​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​បំផុត។
 
Qiao Die ​រៀន​ថ្នាក់​ទី​​៦ ជា​សិស្ស​ពូកែ​ម្នាក់ ហើយ​តែង​តែ​​ឈ្នះ​ការ​ប្រកួត​នានា​នៅ​ក្នុង​​សាលា​រៀន។ នាង​ជា​មនុស្ស​មិនសូវ​មាត់ក មិន​ចេះ​អែបអប​អ្នក​ដទៃ ​និង​ជា​​កូន​ស្រី​ដ៏​ល្អ​ថែម​ទៀត។ ​នាង​បាន​ទទួល​បន្ទុក​មើល​ថែ​ឪពុក​ ក្រោយ​​គាត់​ធ្លាក់​ខ្លួន​ឈឺ។
 
Qian Xin ​គឺ​​ជា​មេ​គ្រួសារ​ដែល​ធ្លាប់​តែ​​រក​ស៊ី​ចិញ្ចឹម​សមាជិក​៨នាក់​ រួម​ទាំង​​ជីទួត​​​​អាយុ​៨២​ឆ្នាំ​ម្នាក់​ផង។ គាត់​បាន​​បើក​របរ​​ជួសជុល​​ម៉ូតូ ស្រាប់តែ​ថ្ងៃ​ទី​១៨​កក្កដា Qiao បាន​ធ្លាក់​ខ្លួន​សន្លប់​បាត់​បង់​ស្មារតី រួច​​ត្រូវ​គេ​បញ្ជូន​​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​តែម្ដង។
 
​ចំណែក​ឪពុក​ម្ដាយ​របស់​ Qian Xin ​ស្រក់​ទឹក​ភ្នែក​ ក្រោយ​ទទួល​សំបុត្រ​ពេទ្យ​​បញ្ជាក់​​ថា​កូន​របស់​គាត់​​មិន​អាច​ធ្វើ​ការ​បាន​ទៀត​ទេ ហើយ​ត្រូវ​​​​មក​​ពិនិត្យ​សុខភាព​រៀង​រាល់​​២ថ្ងៃ​ម្ដង។សមាជិក​គ្រួសារ​ជាច្រើន​​​បាន​​​តេស្ត​រក​​តម្រង់​នោម​ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​ក្នុង​នោះ Qiao Die ​​ក្មេង​ជាងគេ តែ​​មិន​ត្រូវ​គ្នា​ ហើយ​ពេល​នេះ​គាត់​កំពុង​​រង់ចាំ​​តម្រង់​នោម​​សក្ដិសម។
 
Qiao Xin ធ្លាប់​បរិច្ចាគ​​ឈាម​​​ដោយ​ស្ម័គ្រ​ចិត្ត និង​ទទួល​បាន​​លិខិត​បញ្ជាក់​​ជាច្រើន ព្រោះ​យល់ថា​ គាត់​គ្មាន​ប្រាក់​ច្រើន តែ​គាត់​អាច​​បរិច្ចាគ​ឈាម​ជីវិត​អ្នក​ដទៃ​បាន៕
 

កូន​ស្រី​វ័យ​ទើប​១១​ឆ្នាំ ហ៊ាន​បរិច្ចាគ​តម្រង់​នោម​ជួយ​ជីវិត​ឪពុក

 

កូន​ស្រី​វ័យ​ទើប​១១​ឆ្នាំ ហ៊ាន​បរិច្ចាគ​តម្រង់​នោម​ជួយ​ជីវិត​ឪពុក

 

ប្រភព ៖ sabay.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។