រូបសំណាក​ស្រី​ស​ស្រាត​នៅ​ឆ្នេរកែប មិន​ទាក់ទិន​ប្រវត្តិ​នាង​សិលា​ចាំ​ប្តី​ទេ

រូបសំណាក​ស្រី​ស​ស្រាត​នៅ​ឆ្នេរកែប មិន​ទាក់ទិន​ប្រវត្តិ​នាង​សិលា​ចាំ​ប្តី​ទេ

 

រូបសំណាក​ស្រី​ស​អង្គុយ​នៅ​ពយ​មាត់​ឆ្នេរកែប​សាធារណជន​តែងតែ​យល់​ច្រឡំ​ថា រូបសំណាក​ស្រី​ស​នេះ​ជា​សិលា​ចាំ​ប្តី តាម​ពិត​មិនមែន​បែប​នោះ​ទេ ។ រូបសំណាក​ស្រី​សត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​ទស​វត្ស​ទី​៥០ ដោយ​លោក​ទឹម ដុ​ង អភិបាល​ក្រុងកែប នា​សម័យ នោះ ។

រូបសំណាក «​ស្រី​ស​ស្រាត​» កាលពី​ជំនាន់​នោះ​បាន​ដាក់​នៅ​ទីតាំង​ប្រប​មាត់​ឆ្នេរ​(​ពយ​) ដែល​មាន​ដើម​ដូង​ជា​ច្រើន​ដើម​នៅ​ត្រង់​ខាង​មុខ​សាលាក្រុង​ឆៀង​ខាងលិច ។

លោក​ទឹម ដុ​ង បាន​ស្ថាបនា​រូប​ស្រី​ស​ឡើង​ក្នុង​គោលបំណង​ចង់​រំឭក​អនុស្សាវរីយ៍​ដែល​ជនជាតិ​បារាំង​ចូល​ចិត្ត​ងូតទឹក​ស្រាត ហើយ​ដេក​សំដិល​ហាលថ្ងៃ ដើម្បី​ឱ្យ​សាច់​របស់​គេ​មាន​ពណ៌​សម្បុរ​ស្អាត ដោយ​គេ​យល់​ថា​ការ​ដេក​សំដិល​ថ្ងៃ​អាច​ធ្វើ​ឱ្យ​សាច់​របស់​មាន​ពណ៌​ក្រហម​ទើប​គេ​យល់​ថា​ស្អាត ។

នៅ​ទស​វត្ស​ទី​៦០ លោក​ទឹម ដុ​ង បាន​ស្ថាបនា​រូប​បវរកញ្ញា​មួយទៀត​មាន​ទម្រង់​មុខមាត់​ជានា​រី​ខ្មែរ​ឈរ បែរ​ទៅ​លំហ​សមុទ្រ​កម្ពស់​៣​ម៉ែត្រ ដាក់​តាំង​លើ​ទីតាំង​ស្រី​ស​សព្វថ្ងៃ​។ រូប​នេះ​ពី​ដើម​ស្អាត​ណាស់​តំណាង​ឱ្យ​បវរ​កញ្ញាឯក​ប្រចាំ​ក្រុងកែប ដែល​លោក​ទឹម ដុ​ង​ជ្រើសរើស មួយ​ឆ្នាំ​ម្តង​ៗ​ជា​រៀង​រាល់​ឆ្នាំ ។

ឆ្នេរកែប​ស្អាត​ណាស់ អម​ដោយ​ទេសភាព​ស្រស់បំព្រង​រហូត​ធ្វើ​ឱ្យ​អ្នកនិពន្ធ​សម័យ​នោះ តែង​បទ​ចម្រៀង​មួយ​ដើម្បី​ឱ្យ​អធិរាជ​សំឡេង​មាស​ស៊ី​ន សុ​ី​សា​មុត ច្រៀង​ទៀត​ផង នោះ​ដូច​ប្រដូច​ក្រុងកែប​ជា​ឋានសួគ៌​៌ា ។ រីឯ​បទ​«​សិលា​ចាំ​ប្តី​» របស់​លោក​សង អក្ខរា និពន្ធ​ឡើង​នៅ​ឆ្នាំ​១៩៩៨​នោះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រូប​ស្រី​ស​ដែល​អង្គុយ​លើ​ផ្ទាំង​ថ្ម​នោះ​ទេ ។ ដោយសារ​សង្គ្រាម​បាន​ធ្វើ​ឱ្យ​រូបសំណាក​ទាំង​ពីរ​រង​ការ​ខូច​បាក់បែក​អស់រលីង​បន្សល់​ទុក​តែ​ខឿន​ប៉ុណ្ណោះ ។

នៅ​ឆ្នាំ​១៩៩២ សម័យ​រដ្ឋ​កម្ពុជា រូបសំណាក​ស្រី​សត្រូវ​បាន​សាងសង់​ឡើង​វិញ​ដោយ​ប្តូរ​ទម្រង់​ជា​មុខមាត់​ជានា​រី​ខ្មែរ​ដែល​ជា​ទឹកដៃ​របស់​លោក​ឃួ​ន ប៊ុ​ណ្ណា សាស្ត្រាចារ្យ​សិល្បៈ​សូន្យ​រូប​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ។

លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​សព្វថ្ងៃ​បាន​ជួសជុល​រូប​ស្រី​ស​ឡើង​វិញ​ដោយសារ​តែ​មានការ​បែកបាក់ និង​ប្រេះស្រាំ​ច្រើន​កន្លែង ពេក ។ មិនតែប៉ុណ្ណោះ​លោក​បាន​ធ្វើការ​ពង្រីក​ផ្លូវ​ចូល​ឱ្យ​បាន​ធំ​ទូលាយ​ជាង​មុន​ជា​ច្រើន​ខ្សែ ព្រមទាំង​បំពាក់​បង្គោល​ភ្លើង​អ​គិ្គ​ស​នី​លម្អ និង​បំភ្លឺ​នៅ​ពេល​រាត្រី​ទៀត​ផង ៕


ប្រភព ៖ kohsantepheapdaily.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។