ការ​ស្លៀកពាក់ ត្រូវ​មើល​តាម​អាយុ​!

ការ​ស្លៀកពាក់ ត្រូវ​មើល​តាម​អាយុ​!

​ជា​ការពិត​ណាស់ មិនមែន​សម្លៀក​បំពាក់​គ្រប់​ម៉ូត សុទ្ធតែ​ស័ក្តិសម​សម្រាប់​នារី​ទាំង​អស់​នោះ​ទេ​។ ការ​ស្លៀក​សម្លៀកបំពាក់ ត្រូវ​តែ​មើល​ទៅ​តាម​វ័យ និង​រូបរាង ទើប​អាច​មាន​ភាពស្រស់ស្អាត​បា​ន ក្រោយពេល​ដែល​ស្លៀកពាក់​ហើយ​។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​ម៉ូត​សម្លៀក​បំពាក់​ទៅ​តាម​រូបរាង និង​វ័យ​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​ប្រសិន​ជា​អ្នក​មិនសូវ​ខ្ពស់ នោះ​អ្នក​មិនគួរ​ពាក់អាវ​កវែង និង​ទុក​សក់វែង​នោះទេ ព្រោះ​មើលទៅ​មិន​ស្អាត​ឡើយ​។​
  2. ​នៅពេល​ដែល​អ្នក​ស្គម អ្នក​មិន​គួរ​ពាក់អាវ​ដែល​រឹប​ខ្លួន​នោះ​ទេ ព្រោះ​វា​មើល​ទៅ​អ្នក​កាន់តែ​ស្គម​។ ដូចនេះ អ្នក​អាច​ពាក់អាវ ដែល​មាន​ផ្នត់​ទើប​ស្អាត​។​
  3. ​អ្នក​ក៏​មិន​អាច​ឲ្យ​ក្រណាត់​ក្រឡា នៅ​ជាមួយ​ក្រណាត់​ផ្កា​ដែរ ព្រោះ​វា​មើល​ទៅ​មិន​ស្អាត​ឡើយ​។​
  4. ​អ្នក​ក៏​មិន​អាច​ពាក់អាវ ដែល​មាន​ឡេវ​ពណ៌​មាស​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ពុំ​មាន​ភាពទាក់ទាញ​ឡើយ​។​
  5. ​នៅពេល​ដែល​អ្នកចូលរួម​កម្មវិធី​ផ្សេងៗ អ្នក​មិន​គួរ​ស្លៀកពាក់​ខោអាវ ដែល​មាន​ផ្កា​ច្រើន​ឡើយ ព្រោះ​វា​មើល​ទៅ​គ្មាន​ភាពទាន់សម័យ​។​
  6. ​បើ​អាវ​អ្នក​ជា​ក្រណាត់​ផ្កា នោះ​សំពត់​មិន​ត្រូវ​ផ្កា​ឡើយ វា​មើលទៅ​មិន​ទាន់សម័យ​។​
  7. ​នៅពេល​ដែល​អ្នក​មាន​រាង​ពុំ​សូវ​ខ្ពស់ អ្នក​មិនគួរ​ពាក់​ស្បែកជើងកែងស្រួ​ចឡើយ ព្រោះ​វា​មើល​ទៅ​ដូច​ជា​ឈរ​លើ​ឈើ​អញ្ចឹង​។ ដូចនេះ អ្នក​អាច​កែតម្រូវ តាមរយៈ​ម៉ូត​សក់​អ្នក​វិញ​។​
  8. ​នៅពេល​ដែល​អ្នក​មាន​ស្បែក​មិនសូវ​ស្អាត អ្នក​មិន​គួរ​ស្លៀកពាក់​ខោអាវ ដែល​មាន​ពណ៌​ចាស់ៗ​ឡើយ ព្រោះ​វា​នឹង​ធ្វើឲ្យ​ស្បែក​អ្នកកាន់តែ​ស្រអាប់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ cocomy.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។