បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​

បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​

​នៅពេល​ដែល​អ្នក ចម្អិន​បបរ​មួយ​ប្រភេទ​នេះ​ឲ្យ​កូន​ញ៉ាំ នោះ​គេ​នឹង​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ថែមទាំង​អាច​ទទួលបាន​កាល់ស្យូម​ទៀតផង នោះ​កូន​នឹង​លូតលាស់​បានល្អ​បំផុត​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?

គ្រឿងផ្សំ ៖
១. ល្ពៅ ចំនួន ៥០ ក្រាម​
២. អង្ករ ចំនួន ៥០ ក្រាម​
៣. ពង​មាន់ ចំនួន ១ គ្រាប់​។​

របៀប​ចម្អិន ៖
1.​    ​ដំបូង អ្នក​ត្រូវ​ដាំបបរ​ឲ្យ​ឆ្អិន ហើយ​ពង​មាន់ស្ងោរ​ឲ្យ​ឆ្អិន​ដូចគ្នា​
 បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​
2.​    ​បន្ទាប់មក អ្នក​អាច​លាង​ល្ពៅ​ឲ្យ​ស្អាត ចិត​សំបក​ចេញ និង​ចិត​ជា​ដុំ​តូចៗ​
 បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​
3.​    ​បន្ទាប់មកទៀត អ្នក​អាច​យក​ល្ពៅ​នេះ​ទៅ​ចំហុយ​ឲ្យ​ឆ្អិន ហើយ​កិន​ឲ្យ​ម៉ត់ រីឯ​ពងមាន់​អ្នក​អាច​យក​តែ​ផ្នែក​ក្រហម ហើយ​យកមក​កិន​ឲ្យ​ម៉ត់​
 បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​
4.​    ​ក្រោយពេល​ដែល​កិន​ល្ពៅ និង​ពងមាន់​រួច អ្នក​អាច​យក​វា ទៅ​ចាក់​ក្នុង​បបរ ដើម្បី​លាយ​ជាមួយគ្នា​ជា​ការ​ស្រេច​៕
 បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ pcbaby.com.cn

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • បបរ​ពងមាន់​ល្ពៅ សម្រាប់​កូន​អាយុ ៦ ខែ​ឡើង​ទៅ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:សុខភាពស្ដ្រី
Tags: