វាយប្រហារ​ភេរវកម្ម​នៅ​ស៊ី​រី​ជិត​ព្រំដែន​តួ​ក​គី​ស្លាប់​20​នាក់

សាក្សី​ទាំងឡាយ​រៀបរាប់​ថា​មនុស្ស​យ៉ាងតិច​២០​នាក់​ភាគច្រើន​ជា​យុទ្ធ​ជន​ពួក​ឧទ្ទាម​ស៊ី​រី​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៣ តុលា ដោយសារ​ការ​ផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​នៅ​ជិត​ប៉ុស្តិ៍​ព្រំដែន​BAB AL SALAM ជាប់​ព្រំដែន​តួ​ក​គី​នា​ភាគ​ខាងជើង​ស៊ី​រី ។

សាក្សី​ទាំងនោះ​រៀបរាប់​ថា ការ​ផ្ទុះ​កើត​មាន​កន្លែង​ពិនិត្យ​លិខិត​ស្នាម​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ជា​សមាជិក​ក្រុម​កងទ័ព​ស៊ី​រី​សេរី ជិត​ស្ថានីយ​រថយន្ត​មួយ​ចម្ងាយ​២​គ​.​ម​ពី​ប៉ុស្តិ៍​ព្រំដែន​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​យ៉ាងតិច​២៥​នាក់​ទៀត​រង​របួស​ក្នុង​នោះ​៨​នាក់​របួសធ្ងន់ ។ អ្នក​របួស​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បណ្តា​មន្ទីរពេទ្យ​តួ​ក​គី ៕