ពលរដ្ឋ​ថៃ​ស្លៀកពាក់​ខ្មៅ​កាន់ទុក្ខ​ព្រះមហាក្សត្រ

ពលរដ្ឋ​ថៃ​ច្រើន​លាន​នាក់​បាន​នាំ​គ្នា​ស្លៀកពាក់​ខ្មៅ កាលពី​ថ្ងៃ​ទី​១៤ តុលា កាន់ទុក្ខ​ដោយ​ស្រក់​ទឹកភ្នែក​ចំពោះ​ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ ។

ពលរដ្ឋ​ថៃ​ច្រើន​សិប​ពាន់​នាក់​ចាប់ផ្ដើម​លើកគ្នា​ទៅ​កាន់​ព្រះ​បរមរាជវាំង ដើម្បី​រង់ចាំ​ក្បួន​ដង្ហែ​ព្រះ​សព​របស់​ព្រះ​ចៅ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត ពី​មន្ទីរពេទ្យ​មក​កាន់​ព្រះ​បរមរាជវាំង ។

ព្រះ​អង្ក​ម្ចាស់​រាជទាយាទ​បន្ទាប់​មក​ត្រូវ​ដឹកនាំ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា សំ​អាស​ព្រះ​កាយ​ព្រះ​បិតា ជា​ដំណាក់កាល​ដំបូង​នៃ​ពិធីបុណ្យ​ព្រះ​សព​រយៈពេល​យ៉ាង​យូរ ច្រើន​ខែ​សម្រាប់​ព្រះរាជ​វង្ស ។ ពិធី​នានា​តាម​បែប​សាសនា ត្រូវ​បញ្ចប់​តាម​រយៈ​ការ​រំលាយ​ព្រះ​សព​ច្រើន​ឆ្នាំ​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ព្រះ​ក្សត្រ​មួយ​អង្គ​នៅ​ថៃ ៕

  • ពលរដ្ឋ​ថៃ​ស្លៀកពាក់​ខ្មៅ​កាន់ទុក្ខ​ព្រះមហាក្សត្រ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:​អន្តរជាតិ
Tags: