ទ្រព្យសម្បត្តិ​របស់​រាជវង្ស​ថៃ

រាជវង្ស​ថៃ​ជា​អ្នកមាន​ជាងគេ​បំផុត​មួយ​ក្នុង​ចំណោម​អ្នកមាន​ជាងគេ​បំផុត​លើ​ពិភពលោក ដោយសារ​កម្មសិទ្ធិ​រាជវង្ស​ពិសេស​ដោយ​សាខា​ហិរញ្ញវត្ថុ​របស់​ខ្លួន​ក្រុមហ៊ុន CROWN PROPERTY BUREAU (CPB) ។

ព្រះមហាក្សត្រ​ថ្មី​ក្រោយ​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ចូល​ទិវង្គត នឹង​ទទួល​បានទ្រព្យ​សម្បត្តិ​យ៉ាង​មហាសាល​ពិសេស​ដោយសារ​CPB តំណាង​ឱ្យ​ជិត​១​ភាគ​៦​នៃ​ផលទុនជាតិ​សរុប​របស់​ប្រទេស ។

បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៣០ ក្រោយ​ការ​ដាក់រាជ្យ​បន្តិច​របស់​របប​រាជា​និយម​ផ្តាច់​ការ ដំបូង​CPB ត្រួតពិនិត្យ​ដោយ​រដ្ឋាភិបាល​ស៊ី​វិល ។ ក្នុង​ឆ្នាំ​១៩៤៨ CPB ផ្លាស់​ប្តូរ​លក្ខន្តិកៈ​ហើយ​ក្លាយ​ទាំងស្រុង​ជា​របស់​មនុស្ស​តែ​ម្នាក់ ។ ក្រោយ​ព្រះ​ចៅ​ភូមី​បុល ឡើង​គ្រងរាជ្យ​បន្តិច CPB បញ្ចូល​មក​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រាជវង្ស ។ បណ្តា​សហគ្រាស​របស់ CPB ត្រូវ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​និង​លើ​ក្រុមហ៊ុន ។

តើ​រាជវង្ស​ថៃ​មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន​ទៅ0x017d7 គេ​ពុំ​បាន​ចេញផ្សាយ​ពី​តួលេខ​ឡើយ ក៏​ប៉ុន្តែ​តាម​ការ​សិក្សា​ធំ​មួយ​កាលពី​ឆ្នាំ​២០១៤ ដោយ​លោក  PORPHANT OUYYANONT នៃ​សាកលវិទ្យាល័យ​ថៃ​ផ្អែក​លើ​បណ្តា​ចំណែក​ដែល  CPB មាន​ក្នុង​ផ្ទៃ​សហគ្រាស​ធំ​ៗ​របស់​ថៃ និង​លើ​កម្មសិទ្ធិ​ទាំងឡាយ ទ្រព្យសម្បត្តិ​រាជវង្ស​ថៃ​មាន​ដល់​៥៩,៤​ពាន់​លាន​ដុល្លារ គឺ​១​ភាគ​៦​នៃ​ផលទុនជាតិ​សរុប​របស់​ប្រទេស ។

CPB មាន​១​ភាគ​៣​នៃ​ដី​នៅ​ក្រុង​បាងកក​ពិសេស​នៅ​កណ្តាល​ក្រុង សង្កាត់​ចិន និង​តាម​បណ្តោយ​មហាវិថី​សំខាន់​ៗ ។ ក្នុង​ចំណោម​កម្មសិទ្ធិ​ទាំងនោះ ៣៣%​ជា​ដី​ជួល​សម្រាប់​បណ្តា​អគារ​រដ្ឋាភិបាល ៧% សម្រាប់​បណ្តា​អគារ​ពាណិជ្ជកម្ម និង​៥៨%​សម្រាប់​កម្មសិទ្ធិ​តូច​ៗ ៕