ទៀតហើយ! តោះ​ទៅ​ពិព័រណ៍​សម្លៀក​បំពាក់​ដ៏​ធំ​នៅ​កម្ពុជា

សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​លេង​ម៉ូដ​សម្លៀក​បំពាក់ ត្រៀមខ្លួន​ហើយ​ឬ​នៅ? ពិព័រណ៍​សម្លៀក​បំពាក់​២០១៦ (Fashion Fair) នឹង​ធ្វើ​ឡើងជា​លើកដំបូង​នៅ​កម្ពុជា ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ ស្រប​ពេល​នឹង​ពិធីបុណ្យ​អុំទូក​ ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែ​វិច្ឆិកា​ខាងមុខនេះ​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ជាន់​ផ្ទាល់​ដី (Daylight & Lively Plazas) ដោយ​បើក​ចូលរួម​ដោយ​សេរី។
 
ទៀតហើយ! តោះ​ទៅ​ពិព័រណ៍​សម្លៀក​បំពាក់​ដ៏​ធំ​នៅ​កម្ពុជា
 
ក្រៅពី​មានការ​ដាក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ម៉ាក​សម្លៀក​បំពាក់​ល្បីៗ​ជា​ច្រើន​ហើយ​នោះ លោក​អ្នក​នឹង​ទទួល​បាន​ទស្សនីយភាព​ប្លែក​ភ្នែក​ជាច្រើន​ តាមរយៈ​ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ប្លែក​ៗ ដែល​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ល្បីៗ ដូចជា​លោក ឯម រៀម ក្រុម​អ្នក​ច្នៃ​ម៉ូដ​ពី​សា​លា លីម កុក​វី​ង អ្នក​ច្នៃ​ម៉ូដ​ Skyler រួម​គ្នា​ជាមួយ​លោក ហ៊ុ​ង ឈី​ន។
 
ជាមួយ​គ្នា​នេះ​ដែរ​ ក៏​មាន​ការ​ជួប​សំណេះសំណាល​ជាមួយ​​កញ្ញា មាន សូ​នី​តា​ ព្រមទាំង​មាន​ការ​​ចូល​រួម​ពី​តារា​ចម្រៀង Original Song លោក​ ថេ​ណា​ទៀត​ផង​។
អ្វី​ដែល​រឹតតែ​ពិសេស​នោះ អតិថិជន​១០០​នាក់​ដំបូង​នឹង​មានឱកាស​ទទួល​បាន​កាដូ​​ជាច្រើន​ពី​ក្រុមហ៊ុន​រ៉េវ ឡ​ន។
 
គួរ​រំឭក​ផង​ដែរ​ថា ​ពិព័រណ៍​នេះ​គឺជា​ពិព័រណ៍​លើក​ទី២​ហើយ ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ 360 Ads & Events ​​ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ទូទៅ​​ សហការ​ជាមួយ​​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ​បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ពី​ពិព័រណ៍​សម្រស់​២០១៦ ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។
 
ដើម្បី​ទំនាក់ទំនង​កក់​ស្តង់ ​សូម​ទូរសព្ទ​មក​លេខ​៖
012 302 382/ 069 252 715
អ៊ី​ម៉ែ​ល [email protected]
ហ្វេ​ក​បុក : https://www.facebook.com/BeautyFairCambodia/

 

អត្ថបទ៖​ ដៃគូ​សហការ​