Kwan Usamanee រកទ្រព្យសម្បត្តិចូលផ្ទះឱ្យម្តាយ និងបងស្រី មិនមែនតិចតួចទេ ក្នុងវិស័យសិល្បៈជាង ២០ឆ្នាំកន្លងមកនេះ!

ថៃ៖ ផ្តើមចេញពីការមិនយល់ចិត្តគ្នា វាពិតជាមិនបានផ្តល់នូវលទ្ធផលល្អណាមួយ ឡើយ សម្រាប់ទំនាក់រវាងមនុស្សពីរនាក់។ ជាក់ស្តែងនៅក្នុងទំនាក់ទំនងរវាងម្តាយ និងកូនរបស់នាង Kwan Usamanee កំពុងតែឡើងកម្តៅខ្លាំងមូលហេតុ គឺកើតចេញ មកពី ការមិនយល់ចិត្តគ្នានេះឯង។ ដោយថ្មីៗនេះ ខាងម្តាយបានបង្ហោះនៅលើ Instagram ថា កូនស្រីចេញពីផ្ទះបាត់ៗមិនដែល បានជួបជុំគ្នាជិតមួយខែមកហើយ ថែមទាំងផ្លាស់ប្តូរឥរិយាបថប្លែកៗ ខុសពីមុនដោយស្តាប់តាមសម្តីអ្នកដទៃច្រើនជាង  ស្តាប់សម្តីរបស់សមាជិកនៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែឯខាងកូនស្រីវិញបែរជា និយាយថា ខ្លួនបានត្រឡប់ទៅផ្ទះរាល់ថ្ងៃមិនដែលខានទេ។

ទាំងនេះបានបង្កើតការសង្ស័យអំពីរឿង ដែលបានកើតឡើងថា ហេតុអ្វីម្តាយ Kwan Usamanee ត្រូវបង្ហោះរឿងរ៉ាវក្នុងគ្រួសារឱ្យគេបានដឹងលឺ ពិសេសរឿងរ៉ាវអាស្រូវរបស់ កូនស្រីខ្លួនឯងទៀត ទាំងដែលនាងគឺជាកូនកតញ្ញូណាស់ ថែមទាំងជាអ្នករកលុយ ផ្គត់ផ្គង់ដល់ការចំណាយគ្រប់យ៉ាងនៅក្នុងផ្ទះផងដែរ។ ចុងក្រោយក៏បានធ្លោយ រឿងចេញពីមាត់នាង Kwan Usamanee មកថា គ្រួសារនាងត្រូវបែកបាក់គ្នា គឺដោយសារតែរឿងលុយ។ បន្ទាប់មកក៏មាន អ្នកគាំទ្រជាច្រើននាក់បានចេញមក ផ្តល់កម្លាំងចិត្តឱ្យនាង Kwan Usamanee ថា ត្រូវតែរឹងមាំ តស៊ូ ជំនះគ្រប់ឧបសគ្គ។

មកដល់ពេលនេះ មានការយល់ឃើញជាច្រើនខុសៗគ្នា ពីសំណាក់អ្នកគាំទ្ររបស់នាង។ អ្នកខ្លះនិយាយថាវាគឺរឿងពិត ឯអ្នកខ្លះទៀតគិតថាអ្វីគ្រប់យ៉ាង គឺសុទ្ធតែកើតចេញ មកពីហេតុទាំងអស់ ទើបបណ្តាលឱ្យមានផល។ សរុបទៅមិនដឹងថាត្រូវជឿ នរណាម្នាក់ឱ្យពិតប្រាកដនោះទេ។ តែតាមដែលឃើញជាក់ស្តែង មានមនុស្សច្រើន បានជឿទៅខាងនាង Kwan Usamanee ព្រោះតាំងពីនៅក្មេងៗ ដែលធ្លាប់បានឆ្លងកាត់ ការប្រឡូកនៅក្នុងវិស័យសិល្បៈថៃ អស់រយៈពេលជាង ២០ឆ្នាំមករបស់ Kwan Usamanee គេឃើញមានទ្រព្យសម្បត្តិជាច្រើនយ៉ាង អាចចាត់ទុកថា ជាត្រកូលអ្នកមាន ម្នាក់ដែរនៅក្នុងសង្គម ដែលនាងខិតខំរកមកដោយកម្លាំងញើសឈាម ដើម្បីប្រាថ្នា ធ្វើឱ្យម្តាយជាទីស្រឡាញ់ និងបងស្រីដ៏សែនល្អរបស់ខ្លួន រស់នៅប្រកបដោយសេចក្តីសុខចៀសឆ្ងាយ ពីភាពអត់ឃ្លាន។

ទ្រព្យសម្បត្តិទាំងនោះមានដូចជា ផ្ទះវីឡាមួយខ្នងដ៏ធំស្គឹមស្គៃ សង់ឡើងអស់ប្រាក់ ដល់ទៅ ៥០លានបាត ប្រមាណជាង ១លានដុល្លារ សម្រាប់ឱ្យគ្រួសារ ដោយមានទាំងរថយន្ត Mercedes-Benz ទៀតផង ដែលនាងបានប្រាប់ថា ទិញទុកឱ្យទុកជិះទៅណាមកណា។ ក្រៅពីនេះក៏នៅ មានមុខជំនួញដែលនាងបានបង្កើតដោយខ្លួនឯងទៀតផង ដោយបានប្រគល់ឱ្យ បងស្រីតែមួយរបស់ខ្លួនគ្រប់គ្រងជំនួស។ ចុងក្រោយនាង Kwan Usamanee ក៏មានបំណងក្នុងការធ្វើជំនួញ ជារបស់ខ្លួនឯងដែរ ដោយចង់បើកគ្លីនិកថែរក្សាសម្រស់។

តោះទៅលើផ្ទះ និងឡានទំនើប ដែលនាងទិញឱ្យម្តាយបន្តិច ទៅមើល៍ឡូយប៉ុណ្ណា?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload