តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?

តាមរយៈសេចក្តីថ្លែងការ ពីព្រះបរមរាជវាំងថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ព្រះមហាក្សត្រ Bhumibol Adulyadej នៃប្រទេសថៃ និងជាព្រះមហាក្សត្រដែលបានគ្រងរាជ្យយូរជាងគេបង្អស់នៅលើពិភពលោក បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា។ ទន្ទឹមនឹងការចូលទិវង្គតរបស់ព្រះអង្គនោះដែរ នាយករដ្ឋមន្រ្តីថៃបានប្រកាសថា ព្រះអង្គម្ចាស់ Maha Vajiralongkorn ព្រះជន្ម ៦៤ ព្រះវស្សា នឹងត្រូវឡើងសោយរាជ្យបន្ត។

ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គម្ចាស់ Maha Vajiralongkorn មិនសូវជាទទួលបានការពេញចិត្ត ពីប្រជាជនថៃ ទាហាន និងអ្នកនយោបាយមួយចំនួនធំ ដូចជាព្រះបិតារបស់ទ្រង់ឡើយ។ ទ្រង់ធ្លាប់មានបញ្ហា រឿងអាស្រូវជាច្រើន និងត្រូវបានគេចោទជាសំណួរ ថាទ្រង់មានភស្តុតាងអ្វី ដែលបញ្ជាក់ថាទ្រង់ជាអ្នកបន្តកាន់កាប់រាជបល្ល័ង្កនេះទៀតផង។ 

ខាងក្រោមនេះ ជាស្ថានភាពព្រឹត្តិការណ៍ ដែលនឹងកើតឡើង នៅក្នុងប្រទេសថៃ បន្ទាប់ពីព្រះមហាក្សត្រ Bhumibol Adulyadej បានសោយទីវង្គត ៖

# ការកាន់មរណៈទុក្ខទ្រង់ទ្រាយធំ

បណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ តែងតែអនុវត្តការកាន់ទុក្ខជាលក្ខណៈទ្រង់ទ្រាយធំ។ សម្រាប់ប្រទេសថៃ ក៏នឹងកាន់មរណៈទុក្ខព្រះមហាក្សត្រ ជាសាធារណៈផងដែរ។

ទង់ជាតិ របស់ប្រទេសថៃ ត្រូវបង្ហូតតែពាក់កណ្តាល រីឯប្រជាជនថៃ ត្រូវស្លៀកពាក់ខ្មៅ ឬសម្លៀកបំពាក់ពណ៌ងងឹតៗ។ ការយាងចូលទិវង្គតរបស់ស្តេចថៃ អាចនឹងស្រដៀងកាលពីឆ្នាំ ២០១៣ ដែលជាឆ្នាំដែលកំពូលសង្ឃ របស់ប្រទេសថៃ សុគតនោះ ក៏មានការកាន់ទុក្ខធំមួយដែរ ដោយហាមឃាត់ភ្ញៀវទេសចរស្លៀកពាក់ខោអាវពណ៌ស្រស់ៗ ហើយក្លឹបរាត្រីក៏ត្រូវបិទមុនពេលកំណត់ គ្រឿងស្រវឹងក៏ត្រូវបានកំណត់មិនឲ្យលក់លើសចំនួនហាមឃាត់  ហើយថែមទាំងពន្យារពេលព្រឹត្តិការណ៍ធំៗ ដូចជាការប្រគំតន្រ្តីជាដើមផងដែរ។

# រាជពីធីបុណ្យសពជាច្រើនថ្ងៃ

នៅប៉ុន្មានថ្ងៃខាងមុខនេះ ព្រះកាយរបស់ព្រះមហាក្សត្រថៃ នឹងត្រូវរៀបចំតាមបែបប្រពៃណីដើម្បីរៀបចំបូជា។ ប្រមុខរដ្ឋរបស់បណ្តាប្រទេសនានា នឹងផ្ញើសេចក្តីរំលែកទុក្ខ ទៅកាន់ក្រុមគ្រួសាររាជវង្ស ឬធ្វើដំណើរទៅកាន់ប្រទេសថៃដោយផ្ទាល់។ រាជពិធីបុណ្យសព មានរយៈពេល ៧ ថ្ងៃ ប៉ុន្តែ ជាធម្មតា នឹងត្រូវពន្យារពេលច្រើនខែ ឬឆ្នាំ រហូតទាល់តែមានការអនុញ្ញាត ឲ្យរៀបចំពិធីបូជាតាមបែបប្រពៃណី។

# រាជពិធីឡើងគ្រងរាជ្យ របស់ស្តេចថ្មី

ព្រះអង្គម្ចាស់ Maha Vajiralongkorn ត្រូវបានតែងតាំងជាអ្នកស្នងរាជ្យ ស្របពេលជាមួយគ្នានឹងការយាងចូលទិវង្គត របស់ព្រះមហាក្សត្រ Bhumibol Adulyadej។ ប៉ុន្តែ រាជពិធីឡើងស្នងរាជ្យជាផ្លូវការ នឹងមានរយៈពេល ច្រើនខែ ឬច្រើនឆ្នាំខាងមុខ ក៏ព្រោះតែព្រះអង្គម្ចាស់ Maha Vajiralongkorn បានទទូចសុំពេលវេលា កាន់មរណៈទុក្ខជាមួយនឹងប្រជាជនទូទាំងប្រទេសជាមុនសិន។ 

ប៉ុន្តែ អ្វីដែលជាកង្វល់ របស់ប្រជាជនថៃខ្លាំងបំផុតនោះគឺ ការឡើងសោយរាជ្យបន្ត របស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ។ ទោះបីជាទ្រង់ត្រូវបាន ដាក់នាមឲ្យក្លាយជាអ្នកស្នងតំណែង តាំងពីឆ្នាំ ១៩៧២ ក៏ដោយ ក៏ទ្រង់មិនបានទទួល ប្រជាប្រិយភាពខ្លាំងក្លា ដូចជាព្រះបិតាសោះឡើយ។ ខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួន ដែលអ្នកត្រូវតែដឹងអំពី អនាគតព្រះមហាក្សត្រ របស់ប្រទេសថៃ ៖

១. ទ្រង់ធ្លាប់រៀបអភិសេក ៣ ដងមកហើយ

ព្រះអង្គម្ចាស់ Maha Vajiralongkorn មានការងារជាមន្រ្តីកងទ័ព និងជាអ្នកបើកយន្តហោះចម្បាំង ដែលធ្វើឲ្យប្រជាជនមួយភាគធំ គិតថាទ្រង់មានទំនោរលើជីវិតផ្ទាល់ខ្លួនច្រើនជាងប្រទេសជាតិ។ ជាងនេះទៅទៀតនោះ ទ្រង់បានរៀបអភិសេក ៣ លើកមកហើយ ដែលនេះផ្ទុយទៅនឹងច្បាប់ប្តីមួយប្រពន្ធមួយរបស់ស្តេច (ប៉ុន្តែសុទ្ធតែលែងលះអស់ហើយ)។ ព្រះរាជពិធីអភិសេក របស់ទ្រង់ជាមួយនឹង Srirasmi ដែលជាអតីតអ្នកបម្រើក្នុងបារ បានបញ្ចប់កាលពីឆ្នាំមុន ដោយសារតែសាច់ញាតិរបស់ Srirasmi ត្រូវបានចាប់ខ្លួនដោយសារអំពើពុករលួយ និងចាប់ខ្លួនឪពុកម្តាយរបស់នាង ពីបទប្រមាថស្តេចនិងព្រះមហាក្សត្រីយានី។ ជាពិសេសមានពាក្យចចាមអារ៉ាម ទាក់ទងនឹងប្រពន្ធ ស្រីញី និងកូនៗមិនផ្លូវការផ្សេងទៀតជាច្រើនរាប់មិនអស់។ 

២. ធ្លាប់បែកធ្លាយវីដេអូ ជាមួយសង្សារដែលមិនពាក់អាវ

នៅឆ្នាំ ២០០៧ វីដេអូមួយបានបែកធ្លាយ អំពីព្រះអង្គម្ចាស់ Maha Vajiralongkorn ជាមួយនឹងមិត្តស្រីរបស់ទ្រង់ Srirasmi (ដែលជាអគ្គមហេសី ទើបនឹងលែងលះ) ធ្វើពិធីជប់លៀងខួបកំណើតបែបឯកជន ឲ្យសុនខរបស់ទ្រង់មានឈ្មោះ Foo Foo តាំងពីឆ្នាំ ២០០១។ អ្វីដែលបង្កជាការភ្ញាក់ផ្អើលនោះគឺ Srirasmi មិនបានពាក់អាវបិទបាំងឡើយ។ ក្រុមគ្រួសាររាជវង្ស ត្រូវបានទទួលរងការរិះគន់ យ៉ាងខ្លាំងក្លា ដោយសារវីដេអូនោះ។ 

៣. បំបាក់មុខប្រទេសខ្លួន

ព្រះអង្គម្ចាស់ Maha Vajiralongkorn ធ្លាប់ត្រូវបានកាសែតរបស់ ប្រទេសអាល្លឺម៉ង់ ចុះផ្សាយអំពីទ្រង់ ដែលបានអះអាងថា ទ្រង់បានពាក់អាវយឺត ពាក់កណ្តាលខ្លួន ហើយថែមទាំងបង្ហាញសាក់ក្លែងក្លាយរូបខ្លា នៅនឹងខ្នងទៀតផង។ ជាងនេះទៅទៀត ទ្រង់ថែមទាំងយកសុនខ ឈ្មោះ Foo Foo របស់ទ្រង់ ចូលរូមពិសាអាហារពេលល្ងាច ជាលក្ខណៈផ្លូវការជាច្រើនទៀតផង។ 

៤. ទ្រង់មានទំនាក់ទំនងជិតស្និទ្ធជាមួយ “ថាក់ស៊ីន ស៊ីណាវ៉ាត្រា”

ប្រជាជនមិនទុកចិត្តលើព្រះអង្គម្ចាស់ Maha Vajiralongkorn លើហេតុផលមួយចម្បងជាងគេ នោះគឺទំនាក់ទំនង ដ៏ជិតស្និទ្ធ របស់ទ្រង់ជាមួយនឹង អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។ ថាក់ស៊ីន គឺជាអតីតមហាសេដ្ឋីខាងទូរគមនាគមន៍ ដែលត្រូវបានបណ្តេញចេញ ដោយរដ្ឋប្រហារនយោបាយ ក្នុងឆ្នាំ ២០០៦។ លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ថា បានផ្តល់ប្រាក់មួយចំនួនធំទៅឲ្យព្រះអង្គម្ចាស់ Maha Vajiralongkorn ទៀតផង។ សព្វថ្ងៃនេះ ថាក់ស៊ីន ត្រូវបាននិរទេសខ្លួន ទៅរស់នៅឯទីក្រុងឌូបៃ នៃអារ៉ាប់រួម  ប៉ុន្តែនៅតែរក្សាទំនាក់ទំនងជាមួយនឹងព្រះអង្គម្ចាស់ Maha Vajiralongkorn ដដែល ដែលជាហេតុនាំឲ្យប្រជាជនថៃ មានកង្វល់យ៉ាងខ្លាំង។ 

ប្រជាជនថៃ កំពុងតែមានកង្វល់លើអនាគតព្រះមហាក្សត្រ ដែលអាចធ្វើឲ្យមានអសន្តិសុខនយោបាយ។ ប្រជាជនថៃភាគច្រើន បានលើកឡើងដែរថា ប្អូនស្រីរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលមានព្រះនាម Sirindhorn គួរតែជាអ្នកឡើងស្នងរាជ្យបន្ត ពីព្រោះទ្រង់ទទួលបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ដូចជាព្រះបិតាយ៉ាងអញ្ចឹង៕

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?

តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?

តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?

តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?

តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?

តើព្រឹត្តិការណ៍អ្វីខ្លះ ដែលនឹងកើតឡើង បន្ទាប់ពីការចូលទិវង្គតរបស់ស្តេចថៃ? ហេតុអ្វីបានជាប្រជាជន​ មានកង្វល់ពាក់ព័ន្ធនឹង ស្តេចដែលត្រូវគ្រងរាជ្យបន្ត?