ជនជាតិ​កូរ៉េ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ

សៀមរាប៖ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានករណីជនជាតិកូរ៉េម្នាក់ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរ ពេទ្យរ៉ូយ៉ាល់អង្គរខេត្តសៀមរាបដើម្បីជួយសង្គ្រោះ។ បន្ទាប់ពីទទួលបានដំណឹងខាងលើនេះកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំង ការិយាល័យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពិនិត្យសាកសព ហើយបាន សន្និដ្ឋានជាមួយក្រុមគ្រូពេទ្យថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងពីព្រោះជនរងគ្រោះមានអាការៈថប់ដង្ហើមខ្លាំង។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ជនរង គ្រោះមានឈ្មោះ YOO BOK SOON ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិកូរ៉េ ជាភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែន លេខM64340966 ធ្វើដំណើរតាមរយៈក្រុមហ៊ុនទេសចរណ៍មួយក្នុងប្រទេសកម្ពុជា ហើយបានមកដល់ខេត្តសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ តាមជើងយន្តហោះពីទីក្រុងហាណូយមកខេត្តសៀមរាប ហើយបានស្នាក់នៅសណ្ឋាគារ ឈ្មោះ ស្តារីអង្គរ បន្ទប់លេខ១៤៣ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
បងប្រុសសព បានបំភ្លឺប្រាប់សមត្ថកិច្ចនគរបាលយើងថា ពេលដែលជនរងគ្រោះមកដល់ខេត្តសៀមរាបភ្លាម និយាយ ប្រាប់គាត់ថា មានអាការៈមិនស្រួលខ្លួន រហូតដល់ថ្ងៃទី១២ ខែឆ្នាំដ៏ដែលបានប្រាប់ក្រុមហ៊ុន ធួរដឹកយកទៅ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ក្រោយពីពិនិត្យព្យាបាលរួច ជនរងគ្រោះបានត្រឡប់មកសម្រាកនៅសណ្ឋាគារវិញ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ២០ៈ០០នាទី ជនរងគ្រោះបានប្រាប់បងប្រុសគាត់ទៀតថា មានអាការៈថប់ដង្ហើមខ្លាំង និងបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់វិញភ្លាមៗ តែដោយអាការៈធ្ងន់ធ្ងរពេកជន រងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវនៅវេលាម៉ោង ២០ៈ៣៨នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។បច្ចុប្បន្នសព ត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ដើម្បីរងចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារជាមុនសិន៕
ជនជាតិ​កូរ៉េ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ ជនជាតិ​កូរ៉េ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ