ជនសង្ស័យ​២​នាក់​ត្រូវបាន​ឃាត់​ខ្លូន ករណី​លួច​ ​

បាត់ដំបង ៖ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៣ តុលា ២០១៦ (ម៉ូតូនោះអស់សាំង ហើយម្ចាស់ទុកចោល ក្រោមផ្ទះ) ។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះអ៊ុក ធី អាយុ២៩ឆ្នាំ នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង និង២-ឈ្មោះរិត ចិន អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ រីឯម្ចាស់ម៉ូតូឈ្មោះញឹម ដា ភេទប្រុសអាយុ២៩ឆ្នាំ ។ ជនសង្ស័យទាំង២នាក់ បានចូលទៅលួចម៉ូតូពីក្រោមផ្ទះជនរងគ្រោះ តែម៉ូតូអត់មានសាំងក៏នាំគ្នាបណ្ដើរ ។ ពេលនោះ ត្រូវម្ចាស់ម៉ូតូបានដឹងភ្លាមៗ ហើយស្រែកឆោឡោផ្អើលភូមិ និងសមត្ថកិច្ចតាមស្ទាក់ចាប់បានតែម្តង ។
ជាមួយនឹងការឃាត់ខ្លួន គេដកហូតបានម៉ាស៊ីនបូមទឹកមួយគ្រឿង ដែលពួកគេលួចពីកន្លែងផ្សេង ម៉ូតូម៉ាកវ៉េវមួយគ្រឿង ដែលលួចពីជនរងគ្រោះខាងលើ និងម៉ូតូម៉ាកហុងដាឌ្រីមC100 ស៊េរីចាស់មួយគ្រឿង ដែលពួកគេជិះធ្វើសកម្មភាព។ មន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យទាំង២នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការខេត្ត ។

ជនសង្ស័យ​២​នាក់​ត្រូវបាន​ឃាត់​ខ្លូន ករណី​លួច​ ​ ជនសង្ស័យ​២​នាក់​ត្រូវបាន​ឃាត់​ខ្លូន ករណី​លួច​ ​ ជនសង្ស័យ​២​នាក់​ត្រូវបាន​ឃាត់​ខ្លូន ករណី​លួច​ ​