បុរស​ម្នាក់ បែក​ថ្នាំ​រត់​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ដុត​បំផ្លាញ​សម្ភារៈចោល

 ភ្នំពេញ៖ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិត នៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនបង្កហេតុខាងលើមានឈ្មោះ វ៉ាន់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។
មុនពេលកើតហេតុនោះមានសាច់ញាតិជនបង្កខាងលើបានរាយការណ៍មកប្រាប់ថា ជនបង្កហេតុបានបែកថ្នាំ ហើយបានចូល ទៅក្នុងផ្ទះថ្មយកសម្ភារ ដូចជាខោរអាវ មកដុតនៅក្នុងផ្ទះ តែសំណាងល្អ ពេលឆេះបន្តិចបន្តួចក៏ត្រូវបានអ្នក ផ្ទះឃើញនិងបានពន្លត់ទាន់ពេលវេលា និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យមកវ៉ៃខ្នោះចាត់ការតាមនីតិវិធី៕

បុរស​ម្នាក់ បែក​ថ្នាំ​រត់​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ដុត​បំផ្លាញ​សម្ភារៈចោល បុរស​ម្នាក់ បែក​ថ្នាំ​រត់​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ដុត​បំផ្លាញ​សម្ភារៈចោល បុរស​ម្នាក់ បែក​ថ្នាំ​រត់​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ដុត​បំផ្លាញ​សម្ភារៈចោល