យុវជន​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ (​ឆ្កួត​ជ្រូក​) បណ្តាលឲ្យ​ស្លាប់់​ភ្លាមៗ​ ​

កណ្តាល ៖ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ចិញ្ចើមផ្លូវមុខដីចំការ របស់ឈ្មោះ ពិន សារិន ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ អ៊ែល រតនះ (ហៅឆក) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានជំងឺឆ្កួតជ្រូកប្រចាំកាយ)ទីលំនៅបច្ចុប្បន្ន ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះមានជំងឺប្រចាំកាយ (ជំងឺឆ្កួតជ្រូក) ដោយឧស្សាហ៍ប្រកាច់ ជាញឹកញាប់  ។ លុះនៅថ្ងៃទី១៤ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានប្រាប់ឪពុកថា ទៅបង់សំណាញ់ នៅចំណុចស្ពានផ្លូវ ទៅភូមិព្រែកក្មេង ហើយ ជិះកង់ដោយមានសំណាញ់ ដាក់ក្នុងធុងស្ពេត្រូ ចេញពីផ្ទះលុះទៅដល់ចំណុចកើតហេតុ ក៏ដួលកង់ប្រកាច់នៅក្នុងទឹកភក់ក្បែរចិញ្ចើមផ្លូវ ពេលនោះ អ្នកភូមិធ្វើដំណើរ ទៅចងគោបានឃើញជនរងគ្រោះដួលផ្កាប់ ក្នុងទឹកភក់ក៏ជួយលើកចេញ ពីទឹកភក់តែជនរងគ្រោះបាន ស្លាប់បាត់ទៅហើយ ៕

យុវជន​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ (​ឆ្កួត​ជ្រូក​) បណ្តាលឲ្យ​ស្លាប់់​ភ្លាមៗ​ ​ យុវជន​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ (​ឆ្កួត​ជ្រូក​) បណ្តាលឲ្យ​ស្លាប់់​ភ្លាមៗ​ ​