យុវជន​ម្នាក់​ខឹង​សង្សារ​សុំ​បែក ចាក់​នាង​មួយ​កញ្ចក់​ធ្លុះ​ថ្ពាល់ ​

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់មួយតាមផ្លូវជាតិលេខ២ ក្រុម១៥ ឃុំព្រែកតាឡុង២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះមានអាយុ១៨ឆ្នាំ រងរបួសដៃស្តាំ និងផ្ទៃមុខខាងស្តាំ ចំណែកឯជនបង្កមានឈ្មោះ តុង លី អាយុ១៨ឆ្នាំ អ្នកទាំង២ស្នាក់នៅខណ្ឌមានជ័យដូចគ្នា។ តាមសំដីជនបង្កបានឲ្យដឹងថា ខ្លួននឹងនារីរងគ្រោះជាសង្សារនឹងគ្នាដូចប្តីប្រពន្ធ ដោយរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំ ហើយកាលពីថ្ងៃទី១១ ខែតុលា កន្លងមកនេះ ពួកគេបានចូលផ្ទះសំណាក់នៅជាមួយគ្នារហូតដល់ថ្ងៃកើតហេតុ។ ក្រោយមកក៏មានការឈ្លោះប្រកែកគ្នា ដោយសារនារីរងគ្រោះចង់បែកគ្នា ទើបធ្វើឲ្យជនបង្កខឹងក៏ឈានដល់ការប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនបង្កក៏បានវាយកញ្ចក់បន្ទប់បែកមកគំរាមនារីជាសង្សារ ក៏ជ្រុលដៃបណ្តាលឲ្យមុតថ្ពាល់របួសតែម្តង ៕

យុវជន​ម្នាក់​ខឹង​សង្សារ​សុំ​បែក ចាក់​នាង​មួយ​កញ្ចក់​ធ្លុះ​ថ្ពាល់ ​