ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដី​របស់​តុលាការ ករណី​រំលោភ​សេព​សន្ធ​វៈ កាលពី​ឆ្នាំ​២០០៧

(ភ្នំពេញ)៖ នៅម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០៣ ជាន់ទី៦ អាគាទី៨ ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនសង្ស័យមានឈ្មោះ រី យឿន អាយុ៥៦ឆ្នាំ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង មានមុខរបរ កម្មករ មានលំនៅដ្ឋាន ផ្ទះលេខ១៧០k ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមចំលើយសារភាព របស់ជនសង្ស័យ ចំពោះមុខនគរបាលបានបញ្ជាក់ថា ខ្លួនមិនបានប្រព្រឹត្ត នូវអំពើរំលោភសេពសន្ធវៈ បែបនេះទេ ដោយកាលនោះ ផ្ទះរបស់ជនសង្ស័យ បានបើកបោកអ៊ុត រួចហើយជនសង្ស័យ បានឃើញនារីរងគ្រោះ រស់នៅ គ្មានបងប្អូនពិបាករួចក៏ហៅ មកធ្វើជាឈ្នួលបោកអ៊ុត ១រយៈក្រោយមក ក៏មានលក្ខណៈត្រូវរ៉ូវគ្នា ហើយពេលនោះជន សង្ស័យដេកលេង ស្រាប់តែនារីរងគ្រោះ បានមកដេកពីលើ ហើយអោបអង្អែល ខណៈនោះនារីរងគ្រោះ ស្រែកចោទប្រកាន់ថា ជនសង្ស័យចាប់រំលោភសេពសន្ធវៈតែម្ដង។
ក្រោយមកនារីរងគ្រោះ បានដាក់ពាក្យបណ្ដឹង តែជនសង្ស័យមិនបានចូលខ្លួនដោះស្រាយឡើយ ដោយព្យាយាមរត់គេច ខ្លួនទៅនៅតាម ខេត្តអស់រយៈពេលជិត១០ឆ្នាំ ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរពេក កូនស្រីរបស់ជនសង្ស័យ ក៏បាននាំជនសង្ស័យមកព្យាបាលជំងឺនៅ ភ្នំពេញ រួចត្រូវបាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនតែម្ដង ៕

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដី​របស់​តុលាការ ករណី​រំលោភ​សេព​សន្ធ​វៈ កាលពី​ឆ្នាំ​២០០៧ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដី​របស់​តុលាការ ករណី​រំលោភ​សេព​សន្ធ​វៈ កាលពី​ឆ្នាំ​២០០៧ ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ តាម​ដី​របស់​តុលាការ ករណី​រំលោភ​សេព​សន្ធ​វៈ កាលពី​ឆ្នាំ​២០០៧