កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» នឹង​ចាក់​ផ្សាយ​ឡើង​វិញ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​ចាក់​ផ្សាយ​ឡើង​វិញ​ទាំង​មូល​ពី​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​សម្ដែង​ថៃ​ដ៏​ល្បី​ពីរ​ដួង​គឺ​លោក James Jirayu និង​កញ្ញា Bella Ranee នា​ថ្ងៃ​សៅរ៍ ទី​១៥ តុលា ២០១៦ វេលា​ម៉ោង ៧:០០-៩:០០ យប់។

 

កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» នឹង​ចាក់​ផ្សាយ​ឡើង​វិញ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បាន​និយាយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​ថា៖ “នៅ​ថ្ងៃ​ដដែល​បន្ទាប់​ពី​ចប់​កម្មវិធី វេទិកា​តារា​ថៃ​ប្រចាំ​ភីអិនអិន គឺ​ក្រុម​ការងារ​យើង​ ទទួល​ដោយ​មាន​ការ​សំណូមពរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​អ្នក​គាំទ្រ​តារា​ទាំង​ពីរ​ដួង​ រួម​ជាមួយ​ទស្សនិកជន​ភីអិនអិន សំណូមពរ​ឲ្យ​ចាក់​ផ្សាយ​កម្មវិធី​នេះ​ឡើង​វិញ ទើប​ក្រុម​ការងារ​រៀបចំ​កាត់​ត និង​ចាក់​ផ្សាយ​ឡើង​វិញ នៅ​ថ្ងៃ​សៅរ៍ ទី១៥ តុលា វេលា​ម៉ោង ៧ យប់​ខាង​មុខ​នេះ។

 

ក្នុង​នោះ​យើង​ឃើញ​ថា​នៅ​ថ្ងៃ​បន្តបន្ទាប់​ក៏​មាន​ការ​ចុះ​ផ្សាយ​នៅ​តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន កោត​សរសើរ​នូវ​ការ​សម្តែង​របស់​តារា​ទាំង​ពីរ​ដួង រួម​ជាមួយ​ភាព​មាន​សណ្តាប់​ធ្នាប់​របស់​អ្នក​គាំទ្រ​កម្ពុជា ជា​ពិសេស​សារព័ត៌មាន​ប្រទេស​ថៃ​ក៏​បាន​កោត​សរសើរ​នូវ​ទេពកោសល្យ សមត្ថភាព និង​រូប​សម្រស់​របស់​ពិធីការិនី​ភីអិនអិន កញ្ញា Jimmy ផង​ដែរ”។

 

កាល​ពី​ថ្ងៃ​អាទិត្យ ទី​៩ តុលា ២០១៦ កន្លង​ទៅ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​ធ្វើការ​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» ពី​ផ្សារ​ទំនើប​អ៊ីអន ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី James និង Bella ហើយ​ក៏​មាន​ការ​ចូល​រួម និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ រួម​ជាមួយ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ពេញ​ផ្សារ​ទំនើប​អ៊ីអន។

 

កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» នឹង​ចាក់​ផ្សាយ​ឡើង​វិញ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន

 

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នោះ គឺ​នៅ​លើ Page PNN Drama Fan Club មាន​ចំនួន​អ្នក view, ចុច like, និង Commentsជា​ច្រើន ក្នុង​នោះ​ប្រិយមិត្ត​មួយ​ចំនួន​ក៏​បាន​សម្តែង​អារម្មណ៍​រំភើប​ និង​បាន​សំណូមពរ​មក​កាន់​ភីអិនអិន អោយ​មាន​រៀបចំ​ព្រឹត្តិការណ៍​អញ្ជើញ​តារា​ល្បីៗ​មក​សម្ដែង​នៅ​កម្ពុជា​បន្ត​បន្ទាប់​ទៀត។

 

ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ប្រិយមិត្ត​អ្នក​គាំទ្រ ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​បន្ត​អញ្ជើញ​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​របស់​ប្រទេស​ថៃ TV3 និង​តារា​ហុងកុង TVB ដើម្បី​មក​ជួប​ផ្ទាល់​ជាមួយ​ប្រិយមិត្ត​អ្នក​គាំទ្រ​នៅ​កម្ពុជា៕

 

ទស្សនា​វីដេអូ​ខ្លី​ សូម​ចុច៖

 

អត្ថបទ៖ ពាណិជ្ជកម្ម