សម្តេចតេជោ ហ៊ុន សែន ស្នើភាគីចិន បង្កើនល្បឿនអនុវត្តគម្រោង ដែលរដ្ឋាភិបាលកម្ពុជាដាក់ជូន ដើម្បីជម្រុញគម្រោងយកមកអនុវត្តឲ្យបានឆាប់រហ័ស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ភាគីចិន ធ្វើយ៉ាងណាបង្កើនល្បឿនការអនុវត្តគម្រោង ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ជូន ដើម្បីឲ្យគម្រោងអនុវត្តឲ្យបានឆាប់រហ័ស។ ក្រៅពីការស្នើនេះ សម្តេចចង់ឲ្យវិនិយោគចិន ចូលរួមយ៉ាងសកម្មថែមទៀត លើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ដោយសារកសិកម្មជាវិស័យមួយដ៏ធំនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺការផលិតអង្ករ និងឃ្លាំងទុកដាក់អង្ករ និងធ្វើឲ្យវិស័យកសិកម្មផ្សេងៗទៀត ឲ្យកាន់តែមានការ រីកចម្រើន មួយទៀត គឺការបន្តរក្សាអត្រាប្រាក់នៃកម្ចីសមប្បទាននៅដដែល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យ លោកស្រី Hu Xiaolian ប្រធានក្រុមភិបាលធនាគារនីហរ័ណអាហរ័ណ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។

Loading...

ពាក់ព័ន្ធនឹងសំណើរ របស់សម្តេចតេជោនេះ លោកលោកស្រី Hu Xiaolian បានសន្យាថា នឹងបន្តសហការ និងពង្រឹងនៃកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា បន្តទៀត ជាពិសេសនៅក្នុង ស្ថាប័នដែល គាត់កំពុង អនុវត្តន៍។នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុម អ្នកសារព័ត៌មាន នៅក្រោយជំនួប នាថ្ងៃដដែលនេះ។ លោកស្រី បានចាត់ទុកថា ប្រទេសកម្ពុជាមាន កំណើន សេដ្ឋកិច្ចលឿន ហើយលោកស្រី រីករាយនឹងបន្តគម្រោង និងការសហការណ៍ ជាមួយនឹងប្រទេសកម្ពុជា ក្នុងការគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកស្រីដែលកន្លងមក បានគាំទ្រដល់គម្រោងកម្ពុជា ដែលបានដាក់ទៅភាគីចិន។សម្តេចបានបញ្ជាក់ពីគោលនយោបាយ សំខាន់ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាជម្រុញចំណាយ ដើម្បីកំណើនសេដ្ឋកិច្ច។សម្តេចបានបញ្ជាក់ថា ធនាគារនេះ បានដើរតួនាទីយ៉ាងសំខាន់ នាពេលកន្លងមកក្នុងការអភិវឌ្ឍគម្រោងអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ សម្តេចបានបញ្ជាក់ពីគម្រោងអាទិភាព នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទី១.កត្តាមនុស្ស, ទី២.ទឹក, ទី៣.ផ្លូវ និងទី៤.គឺកត្តាភ្លើង។

ជាការឆ្លើយតប លោកស្រី ក៏បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចថេរ និងរយៈពេលវែង ជាពិសេស ធ្វើឲ្យរដ្ឋាភិបាលចិន មានជំនឿក្នុងការបន្តវិនិយោគនៅកម្ពុជាជាបន្តទៀត។

លោកស្រី Hu Xiaolian បានថ្លែងអំណរគុណដល់សម្តេចតេជោ ក្នុងការអនុញ្ញាតឲ្យលោកស្រី បានចូលជួបសម្តែងការគួរសម បានគូសបញ្ជាក់ថា ដំណើរទស្សនៈកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី លោក ស៊ី ជីនពីន គឺ បានបន្តរឹតបន្តឹង នៃទំនាក់ទំនងទ្វេរភាគី រវាងកម្ពុជានិងចិន។

លោកស្រី បានបន្តថា ធនាគារ លោកស្រី មានគម្រោងលើវិស័យចំនួន០៤ ទី១.វិស័យកសិកម្ម, ទី២.ថាមពល.ទី៣ផ្លូវ និងទី៤គឺវិស័យអភិវឌ្ឍជនបទ ហើយបច្ចុប្បន្ននេះ ធនាគាររបស់លោកជំទាវ កំពុងអនុវត្តន៍ លើ៧៧គម្រោង ក្នុងនោះមាន៥០គម្រោង មានការពាក់ព័ន្ធទៅនឹងការផ្តល់ឥណទានសមប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ដែល៥០គម្រោងជាគម្រោងផ្តោតសំខាន់ លើការកសាងផ្លូវ។

ជាក់ស្តែងកន្លងមក ធនាគាររបស់លោកស្រី Hu Xiaolian បានកសាងផ្លូវ ២២៥០គីឡូម៉ែត្រ សម្រាប់ប្រទេសកម្ពុជា។ វិស័យផ្សេងទៀត មានអភិវឌ្ឍជនបទ និងធារាសាស្ត្រ ដោយប្រព័ន្ធធារាសាស្ត្រ ធនាគារបានចូលរួមស្តារ និងធ្វើប្រព័ន្ធធារាសាស្ត្រ លើផ្ទៃដីបានចំនួន៤៥ហិកតា ហើយមាន១០គម្រោងទៀត ជាគម្រោងខ្នាតតូច ដែលពាក់ព័ន្ធទៅនឹងវិស័យអគ្គីសនី។

សម្តេចបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើយ៉ាងណាចែករំលែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយជា ពិសេសគឺការកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងទីក្រុង និងជនបទ ហើយអ្វីដែលសំខាន់ គឺការស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានបន្តថា ការកសាងផ្លូវ, ស្ពាន, បណ្តាញអគ្គីសនី និងប្រព័ន្ធធារាសាស្ត្រនេះ ត្រូវការវិនិយោគធំ ហើយជាការវិនិយោគថេរ៕