តើក្រុមណា នឹងក្លាយជាម្ចាស់ជើងឯកលីកកំពូលបាល់បោះកម្ពុជា នៅថ្ងៃសៅរ៍?

ក្រុមបាល់​បោះ​ចម្រុះ​ដោយ​កីឡាករ​បរទស​គឺ​ក្រុម​​ Extra Joss Fighters និង​ក្រុម​ALLN Supermen ដែល​សុទ្ធ​តែ​បាន​បង្ហាញ​ភាព​ខ្លាំង ក្នុងការ​ប្រកួត​វគ្គ​វិល​ជមុំ​ទាំង​២​លើក និង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ពានបាល់​បោះ​ក្របខ័ណ្ឌ​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦ នៅ​ពហុកីឡដ្ឋាន​ជាតិ នារសៀល​ម៉ោង៤ ថ្ងៃសៅរ៍​នេះ។

k1

​នៅ​ក្នុង​ការ​ប្រកួត​វិល​ជុំ​១១​ក្រុម​ដំបូង ​ក្រុម Extra Joss ធ្លាប់​បាន​យក​ឈ្នះ​លើ​ក្រុម ALLN ម្តង​ហើយ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​វគ្គ​វិល​ជុំ​លើកដំបូង​នោះ ខណៈ​ក្រុម ALLN ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ យ៉ាង​ណា​ក៏​ដោយ ការ​ទទួល​បាន​ជ័យ​ជម្នះ​រៀងៗ​ខ្លួន ក្នុង​ការ​ប្រកួត​វគ្គ​ខ្វែង​៨​ក្រុម​ចុង​ក្រោយ ពិសេស​ការ​ផ្តួល​គូ​ប្រកួត​ជាមួយ​ពិន្ទុ​ជា​ច្រើន ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យចុង​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យក្រុម​​ខ្លាំង​ទាំង​២​នេះ វិល​មក​ជួប​គ្នា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

k2

បើ​ទោះ​បីជា​ក្រុម ALLN ធ្លាប់​បាន​ចាញ់​ក្រុម Extra Joss ក្នុង​វគ្គ​វិល​ជុំ​ដំបូង ប៉ុន្តែ​សម្រាប់​ការ​វិល​មក​ជួប​គ្នា នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ដណ្តើម​យក​ពាន អម​ដោយ​ទឹក​ប្រាក់​ចំនួន​៣០០០​ដុល្លារ សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក និង​២០០០​ដុល្លារ សម្រាប់​ក្រុម​លេខ​២ គឺ​នៅ​មិន​ទាន់​ដឹង​ថា ​​ក្រុម Extra Joss អាច​បន្ត​ឈ្នះ ឬ​ក៏​ក្រុម ALLN អាច​កែ​ប្រែ​លទ្ធ​ផល​ពី​ចាញ់​មក​ឈ្នះវិញ​យ៉ាង​ណា​នោះ​ទេ។

k3

យ៉ាងណា​ក៏​ដោយ ​ការ​បន្ត​លត់​​ក្រុម MSGM Beast ជាមួយ​ពិន្ទុ ១០០ទល់​នឹង​៤០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​សប្តាហ៍មុន​នេះ វា​នៅ​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម Extra Joss Fighters នៅ​តែ​លេង​បានល្អ​ដដែល ខណៈ​ក្រុម ALLN បាន​ឈ្នះ​ក្រុម Bayon Airlines ត្រឹម ៧៥-៥៧ នោះ ព្រោះ​ការ​ជួប​គ្នា​ក្នុង​វគ្គ​វិល​ជុំ​ដំបូង ALLN បាន​ឈ្នះ Bayon Airlines ៨២-៥៧ ឯណា។ នៅ​រសៀល​​ម៉ោង​២ ថ្ងៃ​សៅរ៍​​នេះ​ដែរ ក្រុមMSGM Beast និង​ ​Bayon Airlines ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​៣ ដែល​មាន​​ប្រាក់​រង្វាន់​ចំនួន​១០០០​ដុល្លារ៕

The post តើក្រុមណា នឹងក្លាយជាម្ចាស់ជើងឯកលីកកំពូលបាល់បោះកម្ពុជា នៅថ្ងៃសៅរ៍? appeared first on CamboSport.