ចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំ

6 Videos


ក្រោយការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានធ្វើឱ្យប្រទេសថៃ និង ប្រជាជនថៃទូទាំងប្រទេសសោកស្តាយ និង សម្តែងនូវក្តីទុក្ខក្រៀមក្រំឥតឧបមា ។ ជាមួយគ្នានឹងការយាងសោយទិវង្គតនៃមហាក្សត្រថៃនេះ មានការលើកឡើងពីភាពចៃដន្យរវាងការយាងសោយទិវង្គត ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និង ការយាងសោយទិវង្គតនៃអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ដែលការយាងសោយទិវង្គតរបស់មហាក្សត្រទាំងពីរព្រះអង្គស្ថិតក្នុងខែតែមួយ គ្រាន់តែខុសថ្ងៃ និង ឆ្នាំប៉ុណ្ណោះ ។

ចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំ

បើងាកត្រឡប់ទៅកាលពីបួនឆ្នាំមុន គឺនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ នៅព្រះរាជាណាចក្រកម្ពុជា មានការកាន់មហាទុក្ខដ៏ក្រៀមក្រំមួយដោយសារអតីតព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានយាងសោយទិវង្គត ហើយដែលបានធ្វើឱ្យប្រជារាស្ត្រខ្មែរទូទាំងប្រទេសពោរពេញទៅដោយភាពសោកសៅ អារម្មណ៍ក្ដុកក្ដួល និង សោកស្តាយឥតគណនា ដែលកម្ពុជាបានបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើមអង្គនេះ ។ រហូតមកដល់ពេលនេះ ការយាងសោយទិវង្គតនៃអតីតព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ មានរយៈបួនឆ្នាំហើយ ដែលនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៦ នេះ គឺជាថ្ងៃគម្រប់ខួបបួនឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះអង្គ ។

ចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំ

ស្របពេលនៅព្រះរាជាណាចក្រកម្ពុជា កំពុងត្រៀមរៀបចំមហាពិធីរំឭកខួបនៃការយាងសោយទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរនោះ នៅប្រទេសថៃវិញក៏កំពុងតែជួបមហាទុក្ខមិនខុសពីប្រទេសកម្ពុជាកាលពីបួនឆ្នាំមុនដែរ ពោលគឺកាលពីម្សិលមិញថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ នេះ ព្រះចៅយូហួរ ឬ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ព្រះមហាក្សត្រនៃប្រទេសថៃ បានយាងសោយទិវង្គត ដែលបានធ្វើឱ្យប្រជារាស្ត្រថៃទូទាំងប្រទេសមានអារម្មណ៍ក្ដុកក្ដួលអួលណែន និង សោកស្តាយឥតថ្លែង ក្នុងការបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុតរបស់គេ ។

ចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំ

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដ៏សែនសោកសៅនៃការយាងសោយព្រះទិវង្គតរបស់អតីតព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ និង ការយាងសោយព្រះទិវង្គតរបស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ជាព្រឹត្តិការណ៍មហាចៃដន្យបំផុត ព្រោះជាក្សត្រប្រទេសជិតខាងកម្ពុជា-ថៃ បានយាងសោយទិវង្គតក្នុងខែតុលាព្រមគ្នា គ្រាន់តែខុសថ្ងៃ និង ឆ្នាំប៉ុណ្ណោះ ៕                                                       សាកល

ចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំចៃដន្យ! អតីតព្រះមហាក្សត្រខ្មែរ និង ព្រះមហាក្សត្រថៃយាងសោយទិវង្គតក្នុងខែតែមួយ ខុសតែថ្ងៃ និង ឆ្នាំ