តុលាការឪឧក្រិដ្ឋ កម្មអន្តរជាតិ ព្រមានហ្វីលីពីន

តុលាការឪឧក្រិដ្ឋ កម្មអន្តរជាតិ ព្រមានហ្វីលីពីន

តុលាការឧក្រិដ្ឋអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់ គ្រាន់នៅក្នុងការចោទប្រកាន់ទៅលើ ប្រធានាធិបតីហ្វី លីពី នលោកឌូទឺទេរ ពីបទសម្លាប់រង្គាល ក្រៅប្រព័ន្ធតុលាការ នៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន របស់ លោកក្នុងរយៈពេល៣ខែ នៃការកាន់អំណាច បានសម្លាប់មនុស្សជិត៤ពាន់នាក់ ។

តុលាការឪឧក្រិដ្ឋ កម្មអន្តរជាតិ ព្រមានហ្វីលីពីន

ពលរដ្ឋហ្វីលីពីន ជិត៤០០០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ជាចំនួនយ៉ាងច្រើន មិន ធ្លាប់មានក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ទាំងនោះហើយបានជាធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីគ្រប់ មជ្ឈដ្ឋានអន្តរជាតិ ក្នុងនោះមានអាមេរិក។ កាលពីថ្ងៃទី១៣ ខែតុលា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានព្រ មានថាការសម្លាប់មនុស្សយ៉ាងច្រើននោះ នឹងត្រូវតុលាការអន្តរជាតិចោទប្រកាន់ទោសទៅលើរដ្ឋាភិ បាល ។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានហៅប្រធានាធិបតីអាមេរិក និងអឺរ៉ុបព្រមទាំងអង្គការស ហ ប្រជាជាតិថា «ល្ងង់ខ្លៅ» ដោយលោកបញ្ជាក់ថាគ្មានអ្នកណាឆ្លាតជាងលោកឡើយនិងគំរាមថានឹងធ្វើឲ្យ អាម៉ា សទាំងអស់គ្នា។ ចៅក្រមតុលាការ ICC បញ្ជាក់ថា «ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងពីការសម្លាប់មនុស្សនៅក្នុង ប្រទេស ហ្វីលីពីន ក៏ដូចជាការប្រកាសរបស់រដ្ឋាភិបាលពីការសម្លាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយ គ្មានទោស ។

ហ្វីលីពីន គឺជាសមាជិករបស់ ICC ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក ដូច្នេះ ប្រទេសនេះ នឹងស្ថិតនៅក្នុងការ ត្រួតពិនិត្យនិងកាត់ទោសរបស់ ICC ប្រសិនបើមានទោស ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានា ធិបតីហ្វីលីពីន ចេញបញ្ចាឲ្យ ប៉ូលិស ទាហាន ឬពលរដ្ឋអាចសម្លាប់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន បាន ដោយមិនមានទោសអ្វីឡើយ ។ លោក ឌូទឺរតេ ក៏បានប្រកាសថាមានករណីសម្លាប់មនុស្សខុសក្នុង សង្គ្រាម នោះដែរ ហើយរដ្ឋាភិបាល នឹងបើកការស្រាវជ្រាវពីបញ្ហាខាងលើ ៕

ប្រភព ៖ nokorwatnews

Loading...

  • តុលាការឪឧក្រិដ្ឋ កម្មអន្តរជាតិ ព្រមានហ្វីលីពីន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:ជីវិតនិងសង្គម
Tags: