ឆ្មក់​ចាប់ខ្លួន​បាន​បួន​នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន

ឆ្មក់​ចាប់ខ្លួន​បាន​បួន​នាក់ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន



កំពត​: មនុស្ស​ប្រុស​ស្រី​បួន​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​បទ​សង្ស័យ ជា​មុខសញ្ញា​ចែកចាយ គ្រឿងញៀន​។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន ក្រុង​កំពត កាលពី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ដោយ​រក​ឃើញ​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ប្រាំ​កញ្ចប់​ធំ និង​មួយ​កញ្ចប់​តូច​។

ជនសង្ស័យ​ទាំ​បួន​នាក់ គឺ​១.​ឈ្មោះ​តី សុ​មេត្តា ភេទ​ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត (​ម្ចាស់ផ្ទះ​កើតហេតុ​), ២. ឈ្មោះ លី សុខា ភេទ​ស្រី អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​, ៣. ឈ្មោះ លៀម រ៉ា​ដា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ខេត្តកំពត​, និង​៤. ឈ្មោះ ស្រី ដា ភេទ​ស្រី (​អនុញ្ញាត​ឱ្យ​បញ្ជូន​ចូល មន្ទីរពេទ្យ ដោយសារ​មាន​ជំងឺ​)៕