សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជួញដូរ​គ្រឿងញៀន នៅ​ក្រុងព្រះសីហនុ

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជួញដូរ​គ្រឿងញៀន នៅ​ក្រុងព្រះសីហនុ



ព្រះ​សីហ​នុ​: កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​២​នាក់ ដកហូត​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៤៩​កញ្ចប់​តូច និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយ​ចំនួន​ទៀត នៅ​ផ្លូវ​អូរ​១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​កាលពី​ម៉ោង​៧: ៣០​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ ២០១៦  ។

លោក​វរសេនីយ៍ត្រី ភុល ភស្តារ អធិការ​នគរបាល​ក្រុង​ព្រះ សីហ​នុ​អោយ​ដឹង​ថា ជន​ស​ង្ស​យ័​ទី​១ មានឈ្មោះ ណាំ ប៊ុ​ន​ធឿ​ន ឬ​ឆ​ន ប៊ុ​ន​ធឿ​ន ហៅ​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហ​នុ ទី​២​ឈ្មោះ សុខ សុវណ្ណ​ដា​លី​ន ហៅ​លី​ន​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៤ ដូច​គ្នា ។

ជន​ស​ង្ស​យ័​ទាំង​២​និង​វត្ថុ​តាង​សមត្ថកិច្ច​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕