ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់ លួងលោម​រំលោភ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ បាន​សម្រេច

ឃាត់ខ្លួន​ក្មេង​ប្រុស​ម្នាក់ លួងលោម​រំលោភ ក្មេង​ស្រី​អាយុ​១១​ឆ្នាំ បាន​សម្រេច



កណ្តាល​: កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន ក្មេង​ប្រុស​ម្នាក់ លួងលោម​និង​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​បាន​សម្រេច កាលពី ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១២​តុលា​២០១៦​នៅ​ចំនុច​ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។

ក្មេង​ប្រុស​រូប​នេះ ឈ្មោះ ខេន សៅ​វ​ណ្ណា អាយុ​១៥​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៣​តុលា នៅ​ភូមិធម្ម​ស្រះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល​។ ចំណែក​ក្មេង​ស្រី រង​គ្រោះ​ឈ្មោះ​ឡ​.​ខ​.​ន អាយុ​១១​ឆ្នាំ​មុខរបរ ក្នុង​បន្ទុក មាន​ទីលំនៅ​ភូមិ​អូរ​ស្លាត ឃុំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល (​និយាយ​មិន​ច្បាស់​)​។

មុន​ពេល​កើតហេតុ​ជនសង្ស័យ បាន​ទៅ​ស្ទូចត្រី​នៅ​ចំណុច​កើតហេតុ ពេល​នោះ​ជន​រង​គ្រោះ​បាន​មក​សុំ​សន្ទូច​ជនសង្ស័យ​ស្ទូចត្រី​ដែរ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​និយាយ​លួងលោម​ជន​រង​គ្រោះ​ចូល​ក្នុង​គ​ម្ពោ​ធ​ព្រៃ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ​រហូត​បាន​សំរេច ខណ​:​ពេល​នោះ​ឪពុក​ជន​រង​គ្រោះ​ត្រលប់​មក​ពី​រក​ថ្នាំខ្មែរ​ទុក​សំរាប់​អោយ​ប្រពន្ធ​ដាំ​ផឹក​នៅ​ពេល​សំរាលកូន​រួច ហើយ​បានឃើញ​ជនសង្ស័យ​រត់​ចេញពី​គ​ម្ពោ​ធ​ព្រៃ​គេចខ្លួន រួច​មក​ឪពុក​ជន​រង​គ្រោះ​ក៏​បាន​បន្តដំណើរ​មក​ដល់​ផ្ទះ​ឃើញ​កូនស្រី​របស់​ខ្លួន​មាន​ឈាម​ហូរ​តាម​ទ្វា​មាស ក៏​មានការ​សង្ស័យ​លើ​ឈ្មោះ​ខេន សៅ​វ​ណ្ណា ជា​អ្នក​ចាប់រំលោភ​កូន​គាត់ បន្ទាប់​មក​ឪពុក​ជន​រង​គ្រោះ​បាន​យក​ជន​រង​គ្រោះ​ទៅ​មណ្ឌល​សុខភាព ឃុំ​ភ្នំ​បាត និង​រាយការណ៍​អំពី​រឿងហេតុ​មក​នគរបាល​ប៉ុស្តិ៍​ភ្នំ​បាត រហូត​ដល់​ម៉ោង​១២​យប់ ថ្ងៃ ខែ​ឆ្នាំ ដដែល ក៏​ប​ញ្ជូ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ក្រុងភ្នំពេញ​។

លុះដល់​ថ្ងៃ​ទី​១៣​ខែតុលា ឆ្នាំ​២០១៦​វេ​ល​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​និ​តិ​វិធី​៕