នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​មេ​ក្លោ​ង លក់​ថ្នាំ​ញៀន​២​នាក់ និង​ថ្នាំ​១​កញ្ចប់​ធំ

នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​មេ​ក្លោ​ង លក់​ថ្នាំ​ញៀន​២​នាក់ និង​ថ្នាំ​១​កញ្ចប់​ធំ



ភ្នំពេញ​: កម្លាំង​នគរបាល​ការិយាល័យ "​ក​៩" នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប ជន​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​ដែល​ជា​មេ​ក្លោ​ង​ធំ និង​ដកហូត ថ្នាំ​ញៀន​១​កញ្ចប់​ធំ នៅ​ស្ថិត ចំណុច​ស្ថានីយ៍​សាំង​តេ​លា រង្វង់​មូល​កួច​កាណុង គល់​ស្ពាន​ជ្រោយចង្វា សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

ប្រតិបត្តិការ​ចាប់​ខ្លូ​ន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ យិ​ន បញ្ញា​រិ​ទ្ធ នាយការិយាល័យ "​ក​៩"​ក្រោ​ការ​បញ្ជា​ផ្ទាល់​ពី​លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួល​ផែន​គ្រឿងញៀន លោក ខៀវ សា​ម៉​ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផង​ដែរ​។

លោក យិ​ន បញ្ញា​រិ​ទ្ធ នាយការិយាល័យ "​ក​៩" បាន​ឲ្យ​ដឹង​ថា មេ​ក្លោ​ង​គ្រឿងញៀន​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​១. ឈ្មោះ សុខ រ៉ុយ ហៅ ដា អាយុ​៣៧​ឆ្នាំ ស្រុក​កំណើត ភូមិ​ត្រាំខ្នារ ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ​។ បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះ​ជួល សង្កាត់​វាលវង់ ខណ្ឌ ៧​មក​រា​។ ២. ឈ្មោះ ឡេ​ង ធីតា ភេទ​ស្រី ខ្មែរ​កម្ពុជា​ក្រោម អាយុ​៣២​ឆ្នាំ ស្រុក​កំណើត ឃុំ​ហា​បូ ស្រុក​បាយ​ឆៅ ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម ទីលំនៅ​បច្ចុប្បន្ន ភូមិ​៧​មក​រា សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​។

លោក​បាន​បន្ត​ថា ក្រៅពី​ដកហូត​ថ្នាំ​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ( ICE ) កម្លាំង​របស់​លោក ក៏​បាន​ដកហូត ថ្នាំ គ្រាប់ ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​( ថ្នាំ​គ្រវី ) ចំនួន ៤០​គ្រាប់ រថយន្ត តាក់ស៊ី​មែ​ត្រ​១​គ្រឿង ទូរ​ស័​ព្វ ២​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​ទាំង​២ បាន​កំពុងធ្វើការ​សួរនាំ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​តាម​នីតិវិធី​៕