រសៀល​នេះ​មិន​ទាន់​មាន​អ្នកនយោបាយ​ទៅ​ចូលរួម​បុណ្យ​គម្រប់​១០០​ថ្ងៃ​សព​លោក កែម ឡី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៤ តុលា​នេះ មិនឃើញ​មាន​អ្នកនយោបាយ ឬអង្គទូត​ប្រទេស​ជា​មិត្ត​ណា អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​គម្រប់​១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅឡើយ​ទេ ប៉ុន្តែ​អ្នកគាំទ្រ​ជា​ច្រើន​រយ​នាក់ បាន​និង​កំពុង​មាន​វត្ត​មាននៅ​ក្នុង​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចូលរួម​បុណ្យ​នៅ​ថ្ងៃ​ដំបូង​នេះ ។

ចំណែក​ភរិយា​លោក កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូន​ៗ​ក៍​មិនឃើញ​មាន​វត្ត​មាននៅ​ក្នុង​ពិធីបុណ្យ​ខាងលើ​នេះ​ដែរ ដោយ​ខាង​គណៈកម្មការ​បុណ្យ​ប្រាប់​ថា លោកស្រី​ទើប​សម្រាលកូន​និង​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស ប៉ុន្តែ​មិន​បញ្ជាក់​ថា ប្រទេស​ណា​នោះ​ឡើយ ៕