កូន​ខ្មែរ​-​កាណាដា​ឡើង​ប្រឡង​ The Voice Kid កាណាដា​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

កុមារា Andy Khun ដែលមានឈាមជ័រខ្មែរបានឡើងបង្ហាញសមត្ថភាពប្រឡងចម្រៀងក្នុងកម្មវិធី The Voice Kid ២០១៦ របស់ប្រទេសកាណាដាកាលពីពេលថ្មីៗយ៉ាងភ្ញាក់ផ្អើល ដោយទទួលបានការចុចបង្វិលកៅអីពីគ្រូបង្វឹកទាំងអស់។

ក្មេងប្រុសអាយុ១១ឆ្នាំមកពីទីក្រុង Montreal ខេត្ត Québec ប្រទេសកាណាដាបានបង្ហើរសំនៀងតាមរយៈបទ “Hallelujah” យ៉ាងគ្រលួចរហូតទាក់ចិត្តគ្រូបង្វឹក២នាក់ភ្លាមៗ បន្ទាប់មកគ្រូបង្វឹកម្នាក់ទៀតក៏ប៊ូតុងតាមក្រោយ។ កម្មវិធីប្រឡងនេះមានគ្រូបង្វឹកតែ៣នាក់ប៉ុណ្ណោះ។ ព្រោះតែកម្មវិធីតម្រូវជ្រើសម្នាក់ក្មេងប្រុសដែលមានម្ដាយជាដើមកំណើតខ្មែរសម្រេចយកគ្រូបង្វឹក Marc Dupré ដើម្បីដឹកដៃទៅវគ្គបន្ត។

Loading...

Andy Khun ចេះចម្រៀងដោយសារតែការណែនាំពីឪពុកម្ដាយ ព្រោះពួកគេធ្លាប់ជាអ្នកចម្រៀងអាជីព។ ក្រៅពីចម្រៀងកុមារឈាមជ័រខ្មែររូបនេះក៏អាចលេងព្យាណូនិងស្គរផងដែរ។ Andy អាចច្រៀងបានទាំងភាសា បារាំង អង់គ្លេសនិងកម្ពុជា ដែលជាភាសាដើមរបស់ម្ដាយឪពុករបស់គេ៕

មកស្ដាប់ Andy Khun ច្រៀងខ្មែរបន្តិចមើល៏ពីរោះយ៉ាងណា៖

ប្រភព៖ sabay