ICC ព្រមានចាត់ការមេដឹកនាំហ្វីលីពីនរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

គេហទំព័រសារព័ត៌មាន Philstar បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ « International Criminal Court-ICC » កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ម្សិលមិញ បានព្រមានចាត់ការចោទប្រកាន់ទៅលើលោក Rodrigo Duterte ប្រធានាធិបតីប្រទេសហ្វីលីពីន ក្នុងអំពើសម្លាប់មនុស្សយ៉ាងរង្គាលជាង ៣ពាន់នាក់ក្រៅប្រព័ន្ធតុលាការ ក្រោមយុទ្ធនាការបោសសម្អាតប្រឆាំងគ្រឿងញៀនយ៉ាងក្ដៅគគុករបស់លោក ។

ICC ព្រមានចាត់ការមេដឹកនាំហ្វីលីពីនរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

លោកស្រី Fatou Bensouda រដ្ឋអាជ្ញានៃតុលាការ ICC បាននិយាយឲ្យដឹងថា ប្រទេសហ្វីលីពីនជាសមាជិករបស់ស្ថាប័នតុលាការ ICC ដូច្នេះ ប្រទេសនេះនឹងឋិតនៅក្រោមការត្រួតពិនិត្យ ស៊ើបអង្កេត និងផ្ដន្ទាទោស ប្រសិនបើតុលាការរកឃើញនូវការប្រព្រឹត្តបំពានច្បាប់អន្តរជាតិ ។

ICC ព្រមានចាត់ការមេដឹកនាំហ្វីលីពីនរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

ស្ថាប័នតុលាការ ICC បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងអំពើសម្លាប់មនុស្សនៅក្នុងប្រទេសហ្វីលីពីន ក៏ដូចជាការប្រកាសរបស់រដ្ឋាភិបាលអំពីការសម្លាប់អ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្រៅប្រព័ន្ធតុលាការ និងគ្មានទោស ។

ICC ព្រមានចាត់ការមេដឹកនាំហ្វីលីពីនរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

ក្រោមយុទ្ធនាការកណ្ដាប់ដៃដែកប្រឆាំងនឹងគ្រឿងញៀនដោយមិនញញើតទៅនឹងប្រតិកម្មរិះគន់ពីមជ្ឈដ្ឋាននានា រួមទាំងមហាអំណាចអាមេរិក និងអង្គការសហប្រជាជាតិ «UN» ផងនោះ បន្ទាប់ពីលោក Rodrigo Duterte ឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសហ្វីលីពីនរយៈពេលប្រមាណ១០០ថ្ងៃ គឺអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាង ៣ពាន់នាក់ត្រូវបានសម្លាប់ និងជាង៧០ម៉ឺនាក់ ចេញមកសារភាពចំពោះមុខរដ្ឋាភិបាល ៕

ICC ព្រមានចាត់ការមេដឹកនាំហ្វីលីពីនរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

ICC ព្រមានចាត់ការមេដឹកនាំហ្វីលីពីនរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

Related

Loading...