ដឹង​ឬ​ទេ​កីឡាករ​រូប​ណា​ដែល​តែត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ English Premier League ?

កីឡាករ​ដែល​តែត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ក្រប​ខណ្ឌ​ English Premier League នោះ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​របស់​ក្លឹប​ Stoke City គឺ​កីឡាករ​ Peter Crouch ។

ដោយ​កីឡាករ​ដែល​មាន​កម្ពស់​២.០១​ម៉ែត្រ​រូប​នេះ​បាន​តែត​បញ្ចូល​ទី​សរុប​ចំនួន​៤៧​គ្រាប់ក្នុង​ការ​បង្ហាញ​ខ្លួន​៣៩៩​ប្រកួត​នៅ​ក្រប​ខណ្ឌ​ English Premier League​ ។ គួរ​បញ្ជាក់​ថា​កីឡាករ​ Peter Crouch ធ្លាប់​លេង​នៅ​ក្លឹប​ចំនួន​៦​នៅ​ក្នុង​ក្រប​ខណ្ឌ​ English Premier League ដូចជា​ក្លឹប​ Tottenham Hortspur , Aston Villa , Southampton , Liverpool , Portsmouth ហើយ​បច្ចុប្បន្ន​គឺ​នៅ​ក្លឹប​ Stoke City ​ ។

គួរ​រំលឹក​ថា​កីឡាករ​ Peter Crouch តែត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​៤៧​របស់​ខ្លួន​កាល​ពី​ថ្ងៃ​២៤​ខែ​ឧសភា​ឆ្នាំ​២០១៥​ដែល​ពេល​នោះ​គឺ​ក្លឹប​ Stoke City យក​ឈ្នះ​៦​ទល់​នឹង​១​លើ​ក្លឹប​ Liverpool ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​ឬ​ទេ​កីឡាករ​រូប​ណា​ដែល​តែត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ English Premier League ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:បច្ចេកវិទ្យា
Tags: