Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?

6 Videos


តារាសម្តែង Him Law មិនសូវមានពេលវេលាសម្រាកប៉ុន្មានទេ ក្រោយពីប្រារព្ធពិធីអាពាហ៍ពិពាហ៍ ជាមួយតារាស្រីល្បីឈ្មោះ Tavia Yeung កាលពីដើមខែតុលានេះ ។

Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?

តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះបានត្រឡប់ចូលក្នុងវិស័យសិល្បៈវិញភ្លាមៗ ដើម្បីបញ្ចប់ការថតរបស់ខ្លួនក្នុងរឿងភាគថ្មី Infernal Affairs ដែលមានការចូលរួមពីតារាហុងកុងល្បីៗ ជាច្រើនទៀត ។ ពិតណាស់ តារាប្រុសរូបនេះគេចមិនផុតឡើយពីឈុតឆាកថើបរោលរាលជាមួយនាង Jolie Zhu ដែលជាដៃគូលោកក្នុងសាច់រឿងនេះ ។ យ៉ាងណាក្តី លោកបានឲ្យដឹងដែរថា លោកមិនបានប្រាប់ប្រពន្ធលោកទេចំពោះការថើបនេះ ។ លោកបាននិយាយប្រាប់ថា «Tavia ក៏ដើរលើវិថីសិល្បៈនេះដូចគ្នា ហើយនាងប្រាកដជាដឹងហើយសម្រាប់រឿងនេះ ។ ខ្ញុំមិនចាំបាច់ប្រាប់នាងទេ ព្រោះនាងនឹងមិនគិតអ្វីឡើយ ណាមួយនាងជឿទុកចិត្តខ្ញុំ» ។

Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?

គួរបញ្ជាក់ដែរថា លោក Him និង នាង Tavia បានរៀបការជាមួយគ្នាម្តងរួចមកហើយ នៅប្រទេសអង់គ្លេសកាលពីខែមីនា តែដើម្បីឲ្យបងប្អូនក្នុងស្រុកបានចូលរួមមង្គលការ ពួកគេក៏បានប្រារព្ធពិធីអាពាហ៍ពិពាហ៍ម្តងទៀតកាលពីដើមខែតុលាកន្លងទៅនេះ ៕

Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?Him Law ភ័យមិនហ៊ានប្រាប់ប្រពន្ធពីឈុតថើបគ្នា ?

ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)