ម៉េច​ចឹង​វិញ​ ! ជម្រើស​ជាតិ​អេស្ប៉ាញ​ចាញ់​ក្រោម​ដៃ​ជម្រើស​ជាតិ​ហ្សុកហ្ស៊ី​

ក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយមុនចាប់ផ្ដើមព្រឹត្តិការណ៍ Euro 2016 កាលពីយប់មិញក្រុមជម្រើសជាតិអេស្ប៉ាញបែរជាបង្ហាញទម្រង់លេងមិនសូវល្អសោះដោយពួកគេបរាជ័យដោយលទ្ធផល០ទល់នឹង១ក្រោមដៃក្រុមជម្រើសជាតិហ្សកហ្ស៊ី ( Georgia ) ទៅវិញ ។

ដោយមួយគ្រាប់ក្នុងការប្រកួតនេះគឺជាការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើរបស់ជម្រើសជាតិហ្សកហ្ស៊ីគឺកីឡាករ Tornike Okriashvili ដែលរូបគេស៊ុតបញ្ចូលទីនៅនាទីទី៤០ ។

តែយ៉ាងណាទន្ទឹមនឹងបរាជ័យនេះគ្រូបង្វឹករបស់ជម្រើសជាតិអេស្ប៉ាញគឺលោក Vicente del Boque បានថ្លែងថា « យើងមានការខកចិត្តចំពោះលទ្ធផលនេះ យើងមិនបានបង្ហាញទម្រង់លេងអាក្រក់ពេកនោះទេ យើងមានកំហុសឆ្គងបន្តិចបន្តួចត្រង់តំបន់ការពារ តែយ៉ាងណាពួកគេក៏ព្យាយាមការពារខ្លាំងណាស់ដែរ » ។

លោក Vicente បានបន្តថា « តែយើងគិតថាលទ្ធផលនេះមិនប៉ះពាល់ដល់ពួកយើងទេ យើងប្រឈមនឹងការប្រកួត European Championship ដោយភាពរីករាយដោយគ្មានការភ័យខ្លាច….គ្មានអ្វីផ្លាស់ប្ដូរចិត្តពួកយើងបានទេ » ។

សូមទស្សនាវីដេអូ Highlight នៃការប្រកួតទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ម៉េច​ចឹង​វិញ​ ! ជម្រើស​ជាតិ​អេស្ប៉ាញ​ចាញ់​ក្រោម​ដៃ​ជម្រើស​ជាតិ​ហ្សុកហ្ស៊ី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កំសាន្ត
Tags: