ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​

ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់​



កណ្តាល​: ស្ត្រី​ម្នាក់​អាយុ​ប្រហែល​៥០​ឆ្នាំ បាន​ទទួល​រង​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់ បង្ក​ឡើង​ដោយ​ម៉ូតូ​បើក​បុក ពេញទំហឹង កាលពី​ម៉ោង​ប្រមាណ​ជាង​៥​ភ្លឺ ថ្ងៃ​ទី​១៤ ខែតុលា​នេះ នៅ​ចំណុច ចន្លោះ​គីឡូម៉ែត្រ​១៨​និង​១៩​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​។ រីឯ​អ្នក​បើក​ម៉ូតូ​បង្ក​បាន​ជិះ​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​រក​មធ្យោបាយ​បង្ក នឹង​ព័ត៌មាន របស់​ជន​រង​គ្រោះ​ដឹង​ថា ជន​រង​គ្រោះ មាន​បញ្ហា​វិបត្តិ​ស្មារតី រាល់ថ្ងៃ​ចេះ​តែ​ដើរ តាម​ផ្លូវជាតិ ប៉ុន្មាន​ថ្ងៃ​ហើយ​៕