នារី​ម្នាក់​អារ​ក​ដៃ​ខ្លួន​ឯង​ ព្រោះ​ខក​ចិត្ត​ពេល​ជួប​គូ​ស្នេហ៍​តាម​អនឡាញ​ជា​លើក​ដំបូង

ស្ត្រី​ជនជាតិ​ចិន​​ម្នាក់​អាយុ​ប្រហែល​ ២៣ ឆ្នាំ បាន​អារ​ដៃ​​ខ្លួន​ឯង​ដោយ​សារ​ខក​ចិត្ត​បន្ទាប់​ពី​​ការ​ណាត់​ជួប​គូ​ស្នេហ៍​តាម​អនឡាញ​របស់​ខ្លួន​ជា​លើក​ដំបូង​។

បើ​តាម​ការ​បញ្ជាក់​របស់​ឪពុក​ម្ដាយ​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ កូន​ស្រី​របស់​គាត់​បាន​ទាក់​ទង​ជាមួយ​នឹង​បុរស​ម្នាក់​តាម​រយៈ​អនឡាញ​ ប៉ុន្តែ​ពួក​គេ​មិន​ដែល​បាន​ជួប​មុខ​គ្នា​ពី​មុន​មក​នោះ​ទេ។ រហូត​ដល់​ថ្ងៃ​មួយ​ នាង​ក៏​បាន​យល់​ព្រម​ណាត់​ជួប​ជាមួយ​បុរស​ដែល​ជា​គូ​ស្នេហ៍​នោះ​តាម​ការ​ស្នើ​សុំ។ បន្ទាប់​មក​​ពួក​គេ​ក៏​បាន​ទៅ​ជួប​គ្នា នៅ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ តែ​រឿង​រ៉ាវ​ដ៏​ហួស​ចិត្ត​មួយ​ក៏​បាន​កើត​ឡើយ​ ប្រហែល​ជា​ម្នាក់​ៗ ប្រើ​សុទ្ធ​ កាមេរ៉ា 360 ហើយ​មើល​ទៅ គ្រាន់​តែ​ពេល​ជួប​គ្នា​​ភ្លាម​ ពួក​គេ​ក៏​បាន​ធ្វើ​ការ​វាយ​តប​គ្នា រហូត​ដល់​ប៉ូលិស​ចូល​ទៅ​ឃាត់​ទើប​ឈប់ ដែល​ពេល​នោះ​គឺ​ស្ថិត​នៅ​លើ​សណ្ឋាគារ​ជាន់​ទី ៧។

ប៉ូលិស​បាន​និយាយ​ថា ក្រុម​ប៉ូលិស​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​បំបែក​គូ​ស្នេហ៍​ទាំង ២ នោះ​ហើយ ព្រោះ​នារី​​ម្នាក់​នោះ​បាន​យក​​​ថ្នាំ​ងងុយ​ដេក ចំនួន​ ២ គ្រាប់​ដែល​មិន​ដឹង​យក​ទុក​តាំង​ពី​ពេល​ណា​មក​លេប រួច​ហើយ​ក៏​​អាល​ដៃ​ខ្លួន​ឯង​ទៀត​បន្ថែម​ទៀត។ ក្រុម​ប៉ូលិស​បាន​លួង​លោម​នាង​កុំ​ឲ្យ​នាង​បន្ត​ធ្វើ​បាប​ខ្លួន​ឯង​ត​ទៅ​​ទៀត ហើយ​ក៏​បាន​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​របួស​ រហូត​ដល់​នាង​បាន​ធូរ​ស្រាល​ឡើង​វិញ។

នេះ​គឺ​ជា​មេរៀន​មួយ​សម្រាប់​គូស្នេហ៍​អនឡាញ​ទាំង​ឡាយ​ ទោះ​ស្អាត ឬ មិន​ស្អាត​អី ក៏​មិន​គួរ​ធ្វើ​​ដល់​ថ្នាក់​នឹង​ដែរ ហើយ​សម្រាប់​​អ្នក​ដែល​ចូល​ចិត្ត​បង្ហោះ​រូប​ក៏​ដូច​គ្នា ល្មមៗ​បាន​ហើយ​ កុំ​ព្យាយាម​ប្រើ 360​ខ្លាំង​ពេក កុំ​ឲ្យ​គេ​ចាញ់​បោក​។ ត្រូវ​ចាំ​ថា​បើ​គេ​ពិត​ជា​ស្រលាញ់​អ្នក​ពិត ​គេ​នឹង​​អាច​ទទួល​យក​អ្នក​ទោះ​ជា​ លក្ខខ័ណ្ឌ​បែប​ណា​ក៏​ដោយ៕​​

ប្រែ​សម្រួល​ដោយ ៖ Mr DEE
ប្រភព ៖ 

  • នារី​ម្នាក់​អារ​ក​ដៃ​ខ្លួន​ឯង​ ព្រោះ​ខក​ចិត្ត​ពេល​ជួប​គូ​ស្នេហ៍​តាម​អនឡាញ​ជា​លើក​ដំបូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កីឡា
Tags: