វិធី​ងាយ​ៗ ចំណាយ​តិច​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បញ្ឈប់​ការ​ជ្រុះ​សក់​របស់​អ្នក

វា​ជា​រឿង​ដែល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រើ​ផលិត​ផល​ធម្មជាតិ​ដើម្បី​បញ្ឈប់​ការ​ជ្រុះ​សក់​ជាង​ការ​ចូល​ទៅ​ក្នុង​ហាង​ ឬ​ការ​ព្យាបាល​ដែល​មាន​ តម្លៃ​ថ្លៃ​ៗ ដែល​មិន​អាច​ជួយ​បាន​។
សូម​ព្យាយាម​សាក​ល្បង​នូវ​គន្លឹះ​ងាយ​ៗ និង​មើល​ពី​របៀប​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់បង់​សក់​

១-ការ​ព្យាបាល​ដោយ​ប្រើ​ប្រេង​ក្ដៅ​: យក​ប្រេង​ធម្មជាតិ​ណា​មួយ​ ដូច​ជា​ ប្រេង​អូលីវ​ ប្រេង​ដូង​ និង​កម្ដៅ​វា​អោយ​ក្ដៅ​ ប៉ុន្តែ​មិន​ក្ដៅ​ពេក​ទេ​។ ម៉ាស្សា​ស្បែក​ក្បាល​របស់​អ្នក​យ៉ាង​ថ្នម​ ហើយ​យក​កន្សែង​គ្រប​ពី​លើ​ ទុក​វា​ចោល​រយៈ​ពេល​មួយ​ម៉ោង​បន្ទាប់​មក​កក់​សក់​របស់​អ្នក​ជា​​មួយ​នឹង​សាប៊ូ​។

២-ទឹក​ក្រឡុក​ធម្មជាតិ: អ្នក​អាច​ខាត​ស្បែក​ក្បាល​របស់​អ្នក​ជាមួយ​ទឹក​ខ្ទឹម​ស ទឹក​ខ្ទឹម​បារាំង​ឬ​ទឹក​ខ្ញី​។ ទុក​ឱ្យ​វា​ពេញ​មួយ​យប់​ហើយ​ លាង​អោយ​ស្អាត​នៅ​ក្នុង​ពេល​ព្រឹក​។

៣-ធ្វើការ​ម៉ាស្សា​ក្បាល​: ការ​ម៉ាស្សា​ស្បែក​ក្បាល​សម្រាប់​រយះ​ពេល​ពីរ​ទៅ​បី​នាទី​ជា​រៀង​រាល់​ថ្ងៃ​នឹង​ជួយ​ជំរុញ​ចលនា​ឈាម​រត់​បាន​ល្អ​។ ដំណើរ​ឈាម​រត់​ល្អ​នៅ​ក្នុង​ស្បែក​ក្បាល​វា​នឹង​ជួយ​រក្សា​ឫស​សក់​យ៉ាង​សកម្ម​។ ដំណើរ​ឈាម​រត់​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តាម​ រយៈ​ការ​ម៉ាស្សា​ដោយ​បន្តក់​​ ២​ ទៅ​​៣ ដំណក់​របស់​ផ្កា​ឡាវេនឌ័​ ឬ​ប្រេង​ដែល​នៅ​ក្នុង​អាល់ម៉ុង​ឬល្ង។

៤-សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​: ការ​ប្រើ​តែ​បៃតង​ក្ដៅ​ (ដាក់​តែ​ពីរ​ថង់​ចូរ​នៅ​ក្នុង​ពែង​ទឹក​មួយ​) នៅ​លើ​ស្បែក​​ក្បាល​របស់​អ្នក​ហើយ​ ទុក​ឱ្យ​ល្បាយ​នេះ​នៅ​លើ​ក្បាល​ក្នុង​រយះ​ពេល​មួយ​ម៉ោង​ហើយ​បន្ទាប់​មក​លាង​ជម្រះ​ចេញ​។ តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ មួយ​ដែល​ការពារ​ការ​បាត់បង់​សក់​និង​ជួយ​ជំរុញ​កំណើន​សក់​។

៥-អនុវត្ត​ការ​តាំង​សមាធិ​: ជឿ​ឬ​មិន​ជឿ ​មូល​ហេតុ​សម្រាប់​ការ​បាត់​បង់​សក់​ភាព​ស្ត្រេស​និង​ភាព​តាន​តឹង​។ សមាធិ​អាច​ជួយ​ក្នុង​ការ​ កាត់​បន្ថយ​និង​បាន​ស្ដារ​ឡើង​វិញ​នូវ​តុល្យភាព​អ័រម៉ូន​។

  • វិធី​ងាយ​ៗ ចំណាយ​តិច​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បញ្ឈប់​ការ​ជ្រុះ​សក់​របស់​អ្នក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/14  Category:កីឡា
Tags: